ទូរស័ព្ទ​​ហៅ​​នាង​​ទៅ​រំ​លោភ​​នៅ​ផ្ទះ​​សំ​ណាក់ បាន​ស​ម្រេច​​ទាំង ៣​​នាក់​​ត្រូវ​​នគរ​បាល​​ឃាត់​ខ្លួន

12/23/2013 0 Comments A+ a-

ខេត្តពោធិ៍សាត់ ៖ ជន​ស​ង្ស័យ​​បី​ នាក់ ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​កំ​ពង់​ហ្លួង ស​ហ​ការ​​ជា​មួយ​ ​ន​គរ​បាល​​ស្រុក​​ក្រ​គរ ចាប់​​ឃាត់​ខ្លួន​​​កា​ល​ពី​​ថ្ងៃ​ទី​​១៨ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ហើយ​​រៀប​ចំ​​សំ​ណុំ​រឿង បញ្ជូ​ន​​មក​កាន់​ស្នង​ការដ្ឋា​ន ​ន​គរ​បាល​​ខេត្ត ដើ​ម្បី​​ចាត់ការ​តាម​ នីតិវិធី ពីបទ​រំលោភ​សេព​សន្ធ​វៈ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង ៧​និង ២០ នាទី​យប់​នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះសំណាក់​៥៩ ស្ថិតនៅ​ក្នុងភូមិ​ទី​៤ ឃុំ កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។
​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់ ឪពុកម្តាយ​ជនរងគ្រោះ រួមមាន​ទី​១-​ឈ្មោះ យឿ​ង សុធា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ស្រុក​ពួក ខេត្ត​សៀម​រាម ទី​២-​ឈ្មោះ រុណ ភក្តី ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ ភូមិ​ក្តី​ឈ្មួ​ល ឃុំ​ឈ្មួ​ល ស្រុក​ឈ្មួ​ល ខេត្តក្រចេះ និង​ទី​៣-​ឈ្មោះ សូ ជា ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អន្លង់ ឃុំ​អូរ​អន្លង់ ស្រុក​ក្រចេះ ខេត្តក្រចេះ ។
​ជនសង្ស័យ​ទាំង ៣​នាក់​មាន​មុខរបរ លក់​សំពត់​តង់​កៅស៊ូ បាន​ទូរស័ព្ទ​ហៅ​នារី​រងគ្រោះ ទៅ​ដេក​ផ្ទះសំណាក់​ខាងលើ ហើយ​ចាប់រំលោភ​ជនរងគ្រោះ រហូតដល់​បានសម្រេច​ទាំង ៣​នាក់ ។ ជនសង្ស័យ​ឈ្មោះ យឿ​ង សុធា​រ៉ា បាន​សារភាព ប្រាប់​សមត្ថកិច្ច​នគរ​បាល​ថា ខ្លួន​ពិតជា​បាន​ចាប់​ជនរងគ្រោះ រំលោភ​រហូតដល់​បានសម្រេច ពិតប្រាកដ​មែន ៕
Wat 221210
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ