ក្មេងទំនើង២ក្រុមប៉ះគ្នា ម្នាក់រយះក្បាល
ខេត្ត
ព្រះសីហនុ៖ យុវជនទំនើងពីរក្រុម ក្នុងមួយក្រុមៗ
គ្នាចំនួន៤នាក់ បានដេញវាយគ្នា កាលពីវេលាម៉ោង៩
និង៣០នាទីយប់ ថ្ងៃទី ១៨ ធ្នូ ផ្អើលពេញអតីត មហោស្រពចាស់
ស្ថិតក្នុងសង្កាតលេខ២ ក្រុង-ខេត្តព្រះសីហនុ ។
សាក្សីបាននិយាយថា មុនដំបូងគេឃើញក្រុមក្មេង ទំនើង មួយក្រុម មានគ្នាចំនួន៤នាក់ កាន់សុទ្ឋតែកាំបិត និងដំបង ស្រាប់តែមកដល់ឃើញយុវជន៤នាក់ កំពុងអង្គុយលេង ក៏ ស្រាប់តែ វាយយកៗលាន់ឮភូសៗធ្វើឲ្យជនរងគ្រោះរយះក្បាលរួចក៏រត់គេចខ្លួន បាត់ស្រោម៉ោលតែម្តង ចំណែក ជនរងគ្រោះ៣នាក់ក្នុងចំណោមនោះ ភ័យពេកក៏ប្រាស់ខ្លួនរត់ដែរ។
ទាក់ទងករណីនេះ លោក តាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជា ឲ្យកងកម្លាំងគ្រប់ជំនាញ ត្រូវតែតាមចាប់ជនសង្ស័យ យកមកសួរនាំ និងបំពេញបែបបទរួចបញ្ជូនទៅ សាលាដំបូងដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ប្រភពពី ANN