ចៅក្រមចេញដីកា ឲ្យសមត្ថកិច្ច ស៊ើបអង្កេតទូទាំងប្រទេស ករណីបាត់ ព្រះបរមសារីរិកធាតុ
កណ្តាល: ចៅក្រមនៃតុលាការសាលាដំបូងខេត្តកណ្ដាល
បានចេញដីកាឲ្យអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេត
នៅទូទាំងប្រទេសកម្ពុជា ទាក់ទងនឹងករណីនៃការបាត់ព្រះបរមសារីរិកធាតុ
ពីព្រះសក្យមុនីចេតិយ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យ ហៅ ភ្នំឧដុង្គ
ឬភ្នំអដ្ឋរស្សនោះ។ ការចេញដីកាបង្គាប់
របស់តុលាការខេត្តកណ្តាលនេះ បានត្រូវធ្វើឡើង ស្របពេលដែលមានការអះអាង
ពីឧបនាយករដ្ឋមន្ត្រីម្នាក់ថា ថ្នាក់ដឹកនាំពុទ្ធសាសនា
និងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់
ដើម្បីនាំយកព្រះបរមសារីរិកធាតុ មកវិញ
និងវែកមុខរកជនល្មើសមកផ្តន្ទាទោស។
មន្ត្រីតុលាការខេត្តកណ្តាល បានឲ្យដឹង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ថា ឥឡូវនេះ លោកចៅក្រម វ៉េង ហ៊ត់ អនុប្រធានតុលាការខេត្តកណ្តាល បានផ្ទេរសំណុំរឿងលួចព្រះសុវណ្ណកោដ្ឋ លើភ្នំព្រះរាជទ្រព្យ ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជននោះ ទៅឲ្យចៅក្រម លឹម សុគន្ថា ដើម្បីបំពេញកិច្ចជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ។
ប្រភពបានបន្តថា នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ ចៅក្រម លឹម សុគន្ថា នឹងផ្ញើលិខិតមួយច្បាប់ ទៅកាន់ក្រសួងវប្បធម៌ និងកិច្ចការសាសនា ដើម្បីឲ្យក្រសួងសាម៉ីនេះ បញ្ជាក់ឲ្យច្បាស់ថា តើភ្នំព្រះរាជទ្រព្យ ដែលទុកតម្កល់ព្រះបរមសារីរិកធាតុនោះ ជាកន្លែងបូនីយដ្ឋាន ឬ បូជនីយវត្ថុ ហើយវត្ថុដែល បានបាត់បង់ទៅនោះ ជាបូជនីយវត្ថុ ឬមួយយ៉ាងណា? ។ ការស្នើសុំបញ្ជាក់នេះ គឺដើម្បីឲ្យតុលាការកំណត់នូវបទល្មើសឲ្យបានត្រឹមត្រូវ តាមក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា។
ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង៥នាក់ ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្ត កណ្តាល ត្រូវបានចៅក្រម លឹម សុគន្ថា កោះហៅឲ្យចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៩ខែធ្នូឆ្នាំ ២០១៣ តទៅ។
ជនសង្ស័យ៥នាក់ ជាឆ្មាំយាមព្រះសក្យមុនីចេតិយ នៅលើភ្នំព្រះរាជទ្រព្យ ហៅ ភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស ដែលជាប់ពាក់ព័ន្ឋនឹងការលួចទ្រព្យសម្បត្តិជាតិដ៏ច្រើនមហិមា ពិសេសព្រះសុវណ្ណកោដ្ឋ ទម្ងន់ជាង១០គីឡូក្រាម ទុកសម្រាប់តម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ឋ ដែលមិនអាចយកប្រាក់ទៅទិញបាននោះ ត្រូវបានតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ឋនាគារ កាលពីរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣ ពីបទលួចមានស្ថានទម្ងន់ទោស។
វត្ថុបុរាណមួយចំនួនដែលរឹបអូសបានពីផ្ទះ ផា សុខែម ជាប្រធានឆ្មាំ
ព្រះសុវណ្ណកោដ្ឋ
សម្រាប់តម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ឋនេះ
គឺជាអំណោយរបស់ប្រទេសស្រីលង្កា ថ្វាយដល់ព្រះមហាក្សត្រខ្មែរ
ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះឧបយុវរាជ កាលពីឆ្នាំ១៩៥៧។
នៅចន្លោះពេលនេះ ចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស៊ើបអង្កេត ដើម្បីវែកមុខក្រុមជនល្មើស ដែលបានឃុតឃិតគ្នា លួចព្រះសុវណ្ណកោដ្ឋ ដ៏មានតម្លៃរបស់ប្រទេសជាតិ ដោយបានចេញដីកាចាត់ឲ្យកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តការស៊ើបអង្កេតសំណុំរឿងនេះ នៅទូទាំងព្រះរាជាណាចក្រមកម្ពុជា ដើម្បីរកតម្រុយភស្តុតាងមួយចំនួន ដែលអាចឈានទៅរកការឃាត់ខ្លួន ក្រុមជនល្មើស និងអាចរកឃើញព្រះបរមសារីរិកធាតុ យកត្រឡប់មកវិញ។
គួររំលឹកថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានតុលាការឃុំខ្លួន មានឈ្មោះផា សុខែម អាយុ៤៦ឆ្នាំ ជាប្រធានឆ្មាំ ឈ្មោះកា សាត អាយុ៤៧ឆ្នាំ , ឈ្មោះស៊ាង សារិន អាយុ៥០ឆ្នាំ, ឈ្មោះថៃ ជា និងឈ្មោះកាន់ សុភ័ក្រ អាយុ៣៨ឆ្នាំ។ ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៣។
កម្លាំងនគរបាល បាននាំខ្លួនឈ្មោះផា សុខែម ជាប្រធានឆ្មាំយាមព្រះសក្យមុនីចេតិយ ទៅឆែកឆេរលំនៅឋានស្ថិតនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ដោយ បានរកឃើញព្រះបដិមា និងវត្ថុបុរាណមួយចំនួន រហូតដល់ទៅ ២៨ប្រភេទ។ ក្រោយការឆែកឆេរ សមត្ថកិច្ចបាន ស្រាវជ្រាវបន្តឈានដល់ការឃាត់ខ្លួនមនុស្សចំនួន ៤នាក់បន្ថែមទៀត ដែលជាឆ្មាំយាមព្រះសក្យមុនីចេតិយ នោះដែរ ។ ចំពោះការ ឃាត់ខ្លួនជនទាំង៥នាក់ ខាងលើនេះ ពុំមានសមត្ថកិច្ចណាម្នាក់ ចេញមុខធ្វើអត្ថាធិប្បាយប្រាប់ដល់អ្នកកាសែត ឱ្យបានច្បាស់លាស់នោះទេ។
ក្រោយការសួរចម្លើយ នៅរសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៣ កម្លាំងនគរបាលក្រសួងមហាផ្ទៃ និងនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យទាំង៥នាក់ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។
នៅដំណាក់កាលនេះ លោកព្រះរាជអាជ្ញារង សំម ឫទ្ឋីវាសនា បានសាកសួរចម្លើយជនសង្ស័យទាំង៥នាក់ រហូតឈានដល់ការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ ទោស រួចបញ្ជូនសំណុំរឿងនេះ ទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
ព្រះសង្ឃ និងប្រជាពលរដ្ឋ ជាង៣០០នាក់ ក៏បានតវ៉ាផងដែរ កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៣ កន្លងទៅ ទៅកាន់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមួយចំនួន ចំពោះការបាត់ព្រះបរមសារីរិកធាតុ។
ទាក់ទិននឹងបញ្ហានេះ មជ្ឈដ្ឋានមួយចំនួនយល់ឃើញថា ការដែលតុលាការសម្រេចឃុំខ្លួន ជនសង្ស័យទាំង៥នាក់នោះ គឺជាចំណុចចាប់ផ្តើមមួយនៃការស៊ើបអង្កេតស្វែងរកមេខ្លោងធំ និងជនពាក់ព័ន្ធមួយចំនួនទៀត ដែលចូលលួចទ្រព្យសម្បតិ្តដ៏មាន តម្លៃរបស់ជាតិ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺថា តើទ្រព្យសម្បតិជាតិដ៏មហិមានេះ នឹងអាចស្វែងរកយកត្រឡប់មកវិញបានដែរឬទេ? ។
ទាក់ទងនឹងការបាត់ព្រះបរមសារីរិកធាតុនេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា បានមានប្រសាសន៍ ក្នុងនាមជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបិទអនុសំវច្ឆរៈមហាសន្និបាតសង្ឈទូទាំង ប្រទេសលើកទី២២ នៅសាលមហោស្រពចតុមុខ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ថាៈ” ថ្នាក់ដឹកនាំពុទ្ធសាសនា និងរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដើម្បីនាំយកព្រះបរមសារីរិកធាតុមកវិញនិងវែកមុខរកជនល្មើសមកផ្តន្ទាទោស “៕
ប្រភពពី CEN