កម្មករកាត់ដេរ ជីងឃូ នៅបាវិត នៅបន្តធ្វើកូដកម្ម ទាមទារលក្ខណ្ឌការងារ
ការទាមទារលក្ខណ្ឌការងាទាំងនោះ ចាប់តាំងពីថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣រហូតមកដល់ថ្ងៃច័ន្ចនេះ នៅមិនទាន់មានដំណោះស្រាយណាមួយជូនក្រុមកម្មករ-កម្មការិនីនៅឡើយទេ។ រោងចក្រកាត់ដេរ ជីងឃូ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ សង្កាត់ជ្រកម្ទិស ក្រុងបាវិត ខេត្តស្វាយរៀង។
លក្ខណ្ឌការងារ ចំនួន ៣ ចំណុច គឺទី១-កុំឲ្យរោងចក្របើកលុយយឺតយ៉ាវ ទី២-ពេលបុណ្យទាន ទាមទារប្រាក់ថែម ៣០០ ភាគរយ និងទី៣-នៅពេលធ្វើកូដកម្មតវ៉ានេះ ខាងរោងចក្រ មិនត្រូវកាត់ប្រាក់ខែកម្មករទេ។
គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយសារតែ ការចរចាមិនត្រូវរ៉ូវគ្នា កម្មករបានបិទផ្លូវជាតិលេខ១ អស់រយៈពេល២ម៉ោង ទើបបើកផ្លូវឲ្យអ្នកធ្វើដំណើរ ចរាចរណ៍ទៅវិញទៅមក បានធម្មតាក្រោយពីមានការសម្របម្រួល របស់លោក រស់ ឆាយ អភិបាលរងខេត្តស្វាយរៀង។ ប៉ុន្តែទោះបីជាមានការសម្របសម្រួល យ៉ាងណាក៏ដោយ នៅតែមិនមានលទ្ធផល ដែលអាចទទួលយកបានដែរ៕
ប្រភពពី Free Press Magazine
