អាស៊ីសេរី៖ ពលរដ្ឋខ្មែរ២នាក់ ត្រូវបានគេចាប់ខ្លួននៅទីក្រុងបាងកក

12/02/2013 0 Comments A+ a-

131201150423-thai-protest-04-horizontal-gallery-600x337បន្ទាប់ពីពលករខ្មែរអាយុ២៩ឆ្នាំម្នាក់ ត្រូវបានគេបាញ់ឱ្យរបួស កាលពីល្ងាច ថ្ងៃសៅរ៍ និងមិនទាន់ដឹង វាសនា យ៉ាង ណាផងនោះនៅថ្ងៃនេះវិទ្យុ អាស៊ីសេរី បានផ្សាយថា មានពលរដ្ឋខ្មែរ ២នាក់ ទៀត ត្រូវបានគេចាប់ខ្លួននៅវេលា ថ្ងៃត្រង់ថ្ងៃចន្ទនេះ។
អាស៊ីសេរីបានរាយការណ៍ថា ពលរដ្ឋខ្មែរ ទាំង ២ ត្រូវបានចាប់ខ្លួនដោយហេតុថា ពួកគេមានសកម្មភាពគួរឱ្យ សង្ស័យនៅ តំបន់ រ៉ាត់ឆាដំណឺង ទីតាំងរឹងមាំរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ តែមិនមានការបញ្ជាក់ ឡើយថាជាសកម្ម ភាពអ្វី ហើយពលរដ្ឋទាំង២នោះត្រូវបាន ចាប់ដោយក្រុមបាតុករ ឬដោយក្រុមកងកម្លាំង សន្តិសុខ ឡើយ ។
អាស៊ីសេរីមិនទាន់បានរាយការណ៍អំពីអត្តសញ្ញាណពលរដ្ឋខ្មែរទាំង២នាក់នោះនៅឡើយទេ។
នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិបានផ្សាយថា មន្ត្រីការទូតកម្ពុជា បាននឹងកំពុងព្យាយាមទាក់ទង ដើម្បីរកមើលពលករខ្មែរដែលរងរបួសកាលពីថ្ងៃសៅរ៍ ដោយត្រូវគ្រាប់កាំភ្លើង ខណៈអំពើហិង្សា ក្នុងបាតុកម្មប្រទេសថៃ កាន់តែមានសភាពធ្ងន់ធ្ងរ។
ប្រភពពី Free Press Magazine