គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងដាក់ឲ្យដំណើរការ ម៉ាស៊ីន អេ ធី អឹម (ATM)ជាមួយនឹង អត្ថប្រយោជន៍ យ៉ាងច្រើន ចាប់ពីពេលនេះតទៅ

12/02/2013 0 Comments A+ a-

ភ្នំពេញ៖ ថ្ងៃទី0២ ខែធ្នូ ឆ្នំា២០១៣ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ នឹងដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីន អេធីអឹម (ATM) របស់ខ្លួនលើកដំបូង នៅសាខារាជធានីភ្នំពេញ សាខាខេត្តតាកែវ សាខាខេត្តព្រះសីហនុ សាខាខេត្ត សៀមរាប និងសាខាខេត្តបាត់ដំបង ចាប់ពី ខែធ្នូ ឆ្នំា២០១៣ នេះតទៅ។
ជាមួយនឹងសេវា អេធីអឹម (ATM)នេះ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទាំងអស់ កាន់តែងាយ ស្រួល ជាមួយ ការដកប្រាក់ ដាក់ប្រាក់ និងការផ្ទេរប្រាក់ ពេញ២៤ម៉ោង រយៈពេល៧ ថ្ងៃក្នុងមួយសប្តាហ៍ ជា ពិសេសទទួលបានសារ សុវត្ថិភាពតាមទូរស័ព្ទដៃ ភ្លាមៗរាល់ពេលធ្វើប្រតិបត្តិការ តាមម៉ាស៊ីន អេធីអឹម (ATM) ផងដែរ។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបាន អត្រាការប្រាក់កាន់តែខ្ពស់នៅ ពេលមានសមតុល្យ នៅក្នុងគណនីកាន់តែច្រើន។
អត្ថប្រយោជន៍ដ៏ប្រសើបំផុត សម្រាប់គ្រប់អតិថិជនសន្សំ ទាំងអស់នៅទូទាំងប្រទេស គឺអាចប្រើប្រាស់កាត អេធីអឹម (ATM) ជាកាតបញ្ចុះតម្លៃនៅតាម សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ គ្លីនិកព្យាបាលជំងឺ ស្ថានីយ ប្រេងឥន្ធនៈក្លឹបហាត់ប្រាណ ដែលមានទីតាំងជាង ៣០០កន្លែង នៅទូទំាងប្រទេស។
គម្រោងដាក់ឲ្យមានម៉ាស៊ីន អេធីអឹម (ATM)នេះ គឺជាការធ្វើទំនើបកម្មសេវាកម្មរបស់ខ្លួនថែមមួយកម្រិតទៀត ចាប់ពីពេល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានអាជ្ញាប័ណ្ណក្នុងការ កែនប្រមូលប្រាក់ សន្សំពី សាធារណជន នៅដើមឆ្នាំ២០១០ ពីធនាគារជាតិនៃកម្ពុជា។
គិតត្រឹមចុងខែកញ្ញា ឆ្នំា២០១៣  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានអតិថិជនជិត ៣៨ម៉ឺននាក់ ជាមួយនឹង ការិយាល័យ និងភ្នាក់ងារជាង៣០០កន្លែង ព្រមទាំងមានប្រតិបត្តិការ គ្រប់ដណ្តប់៧៩%នៃ ចំនួនភូមិសរុបនៅ ប្រទេសកម្ពុជា។ ជាមួយនឹងវិភាពប្រតិបត្តិការយ៉ាងទូលំទូលាយ អតិថិជនទាំងអស់កាន់តែមាន ភាពងាយស្រួល ក្នុងការប្រើសេវាណាមួយ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។។ តាមរយៈតួលេខនេះ គឺជាសញ្ញាវិជ្ជមាន មួយ ដែលជាកម្លំាងចលកររុញច្រាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ឲ្យបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណា បំពេញ ចន្លោះខ្វះខាតនៃសេវាកម្មរបស់ខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃដើម្បីបំពេញសេចក្តី ត្រូវការរបស់អតិថិជន គោល ដៅឲ្យបានកាន់តែល្អប្រសើរជាងមុន ៕
Photo by DAP-News