ពលរដ្ឋ៣៣គ្រួសារនៅបាត់ដំបងរកអន្តរាគមន៍រឿងបាត់បង់លំនៅពេលទឹកជំនន់
កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅ អាជ្ញាធរមូលដ្ឋានបានកាយទំនប់កំពីងពួយបង្ហូរទឹកចេញពីទំនប់ ដើម្បីបញ្ចៀសកុំឲ្យទឹកជំនន់បាក់ទំនប់។ ក៏ប៉ុន្តែនៅពេលអាជ្ញាធរកាយទម្លាយទំនប់ ទឹកបានបាក់ធ្លាក់ហូរនាំផ្ទះប្រជាពលរដ្ឋនៅខាងក្រោមទំនប់ហូរតាមទឹកអស់។
សព្វថ្ងៃប្រជាពលរដ្ឋទាំង ៣៣គ្រួសារ មិនមានទីលំនៅទេ ហើយអាជ្ញាធរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងនោះទៅតាំងទីលំនៅភូមិចាស់វិញដែរ។
ប្រភពពី វិទ្យុអាស៊ីសេរី
