​គយ​ចល័ត​បង្ក្រាប​ស្រា​គេចពន្ធ​នាំចូល​តាម​ច្រកទ្វារ​ព្រៃ​វ​ល្លិ៍​

12/20/2013 0 Comments A+ a-

ខេត្តកណ្តាល: ប្រភេទ​ស្រា​មានតម្លៃ​ខ្ពស់ជាង​១០០​កេះ បាន​ត្រូវ​ក្រុម​គយ​ចល័ត​ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ ស្រាវជ្រាវ បង្ក្រាបបាន​ខណៈដែល​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ស្ថិតក្នុង​ស្រុក​កំពង់រោ​ទ៌ ខេត្តស្វាយរៀង​។​
​ការបង្ក្រាប​ធ្វើឡើង​កាលពីដើម​សប្តាហ៍​កន្លងទៅ​ថ្មី​នេះ​បើតាម​លោក មួង រិទ្ធី​អនុប្រធាន​ការិយាល័យ​ស្រាវជ្រាវ បង្ក្រាប​អំពើ​រត់ពន្ធ ប្រចាំការ​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​១ បាន​ឲ្យ​ដឹងថា ស្រា​ដែល​រឹបអូស​បាន​ពី​ក្រុម​ឈ្មួញ​មាន​ចំនួន​ជាង​១៥០​កេះ​ជា​ប្រភេទ​ស្រា ដែលមាន​តម្លៃ​ខ្ពស់ ត្រូវ​ក្រុម​ជនខិលខូច​លួច​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បង្កប់​តាម​រថយន្ត​ធន់​ធំ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5758 ជា​ប្រភេទ​យី​ឌុប​ដឹកស្រូវ យកទៅលក់​នៅ​ប្រទេស​វៀតណាម​។
​លោក​មួង រិទ្ធី បានលើកឡើង​បន្តថា ប្រភេទ​ស្រា​ទាំងនេះ ប្រសិនបើ​សមត្ថកិច្ច​មិន​បង្ក្រាប​បានទេ​ហើយ​ឈ្មួញ​នាំយកទៅ​ចែកចាយ តាម​ទីផ្សារ​វា​ពិតជា​មានការ​ខាតបង់​ចំណូល​ពន្ធ យ៉ាង​ក្រាសក្រែល​។​
​រីឯ​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​គយ​ចល័ត​បានការ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ធ្វើ​ការឃាត់​រថយន្ត​មុខសញ្ញា​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​ពី​ច្រកទ្វារ​ព្រៃ​វ​ល្លិ៍​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​អំពើ​រត់ពន្ធ​មួយ​នេះ គឺជា​ឈ្មួញ​មួយរូប​រស់នៅ​ខេត្តស្វាយរៀង ។
​លោក ព្រាប គា​រ៉ាត់ ប្រធានការិយាល័យ​បង្ការ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​ប្រចាំការ​នៅ​ផ្លូវជាតិ​ លេខ​១ បានលើកឡើង​ពី​ការខិតខំ​ទប់ស្កាត់ អំពើ​រត់ពន្ធ​យ៉ាង​មមាញឹក ដោយបាន​ការចង្អុលបង្ហាញ​ពី​លោក កើត សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស គេចពន្ធ​ទូទាំងប្រទេស ទើប​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ជាពិសេស​មន្ត្រី​គយ​ចល័ត​គ្រប់ ​លំដាប់ថ្នាក់ ទទួលបាន​ការតម្រង់​ទិស ចំ​គោលដៅ យ៉ាង​សាក​សម​បំផុត​តាំងតែ​ពី​លោក​ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​ចូលកាន់ ​តំណែង​ថ្មី ធ្វើ​ឲ្យ​ក្រុម​ចល័ត​ទាំងអស់​អនុវត្ត​ផែនការ ទទួលបាន​ជោគជ័យ​គ្រប់ពេលវេលា​គួរ​ជាទី​មោទនៈ​។
​លោក ព្រាប គា​រ៉ា​ត ក៏បាន​បង្ហាញ​ពី​ការសហការ​ល្អជា​មួ​យស​ម​ត្ថ​កិច្ច​តាម​ព្រំដែន ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឈានទៅ​បំបាត់​រាល់​ភាព​អសកម្ម ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល  ក៏ដូចជា​ការរក្សាបាន​នូវ​សន្តិសុខ សុវត្ថិ​ភាពល្អ​ពិសេស​បង្ការ និង​បង្ក្រាប​អំពើ​រត់ពន្ធ​គ្រប់​ប្រភេទ​ឆ្ពោះទៅ​បង្កើន​ចំណូល​ពន្ធ​រដ្ឋ ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​៕


ប្រភពពី CEN