ភាសា​និង​អក្សរ​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​ !!!”​ បាន​លាន់ឮ​កក្រើក​ភ្នំពេញ​ និង​ពេញ​ Facebook​ រៀងរាល់ថ្ងៃ

12/20/2013 0 Comments A+ a-

សំឡេង​ភាសា​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​ !!!”​ បាន​លាន់ឮ​សូរ​កក្រើក​ភ្នំពេញ​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេញពី​មាត់​របស់​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ចំនួន​៥​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ​ ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​សា​ ជា​ថ្មី​ឡើង​វិញ​ ។​
​ដោយឡែក​ អក្សរ​សរសេរ​ថា​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!”​ ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​យក​មក​បង្ហោះ​ពាសពេញ​នៅ​ក្នុង​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​ ដោយ​អ្នកលេង​ Facebook​ ទាំងនោះ​ចាត់​ទុក​ថា​ ជា​”​សមិទ្ធផល​ថ្មី​របស់​ប្រជាជន​ខ្មែរ​”​ ។​
​ភាសា​ និង​អក្សរ​”​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!”​ បែប​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ផ្តើមគំនិត​ចាត់​ទុក​ថា​ ជា​ការ​ស្នើ​សុំ​ដើម្បី​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដុះ​ស្លែ​ ធ្វើការ​ពិចារណា​ គឺ​មិនមែន​ក្នុង​ន័យ​បង្ខិតបង្ខំ​ ឬ​”​បណ្តេញ​”​បុរស​ខ្លាំង​ចេញពី​មុខ​តំណែង​នោះ​ឡើយ​ ។​
​សំណួរ​មួយ​ត្រូវ​ចោទសួរ​ថា​ តើ​បុរស​ខ្លាំង​នៃ​កម្ពុជា​ចាប់អារម្មណ៍​ និង​ធ្វើការ​ពិចារណា​ទៅ​លើ​ភាសា​ និង​អក្សរ​ថា​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!”​នោះ​ដែរ​ឬទេ​ ក្នុង​ខណៈ​ដែល​ក្រុម​មន្ត្រី​ដង្ហែ​ហែហម​បុរស​ខ្លាំង​ តែង​ពោល​អះអាង​គ្រប់ៗ​ម៉ាត់​ថា​ បុរស​ខ្លាំង​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ភាគច្រើន​ និង​បុរស​ខ្លាំង​ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​ជា​នាយក​ រដ្ឋមន្ត្រី​ តាម​មការ​អនុម័ត​ផ្តល់​សេចក្តី​ទុកចិត្ត​ដោយ​រដ្ឋសភា​ ។​
​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​រង់ចាំ​តាមដាន​មើល​ទាំងអស់​គ្នា​ តើ​បុរស​ខ្លាំង​នឹង​យល់​ឃើញ​យ៉ាងណា​ចំពោះ​ភាសា​ និង​អក្សរ​ថា​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!”​ ដែល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​សកម្មភាព​មហា​បាតុកម្ម​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​រៀងរាល់ថ្ងៃ​នោះ​?​៕​
Hun-Sen-92
CNRP-19
CNRP-170
CNRP-18

 ប្រភពពី DTN7

Read more: http://www.cambodiapage.info/?p=9035#ixzz2nymTYngmសំឡេង​ភាសា​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​ !!!”​ បាន​លាន់ឮ​សូរ​កក្រើក​ភ្នំពេញ​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេញពី​មាត់​របស់​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ចំនួន​៥​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ​ ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​សា​ ជា​ថ្មី​ឡើង​វិញ​ ។​ ​ដោយឡែក​ អក្សរ​សរសេរ​ថា​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!”​ ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​យក​មក​បង្ហោះ​ពាសពេញ​នៅ​ក្នុង​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​ ដោយ​អ្នកលេង​ Facebook​ ទាំងនោះ​ចាត់​ទុក​ថា​ ជា​”​សមិទ្ធផល​ថ្មី​របស់​ប្រជាជន​ខ្មែរ​”​ ។​