បើ update ទៅ iOS 7.0.4 អាច jailbreak បានអត់?
កាលពីប៉ុន្មានថ្ងៃមុននេះ Apple បានដាក់ចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីខ្លួនគឺ iOS 7.0.4 សម្រាប់ iDevice ដើម្បីដោះស្រាយបញ្ហា bug លើ Face Time ដែលជាសេវាកម្មទំនាក់ទំនងគ្នាអនឡាញមើលមុខគ្នាតាមវីដេអូ (Video Calling) របស់ Apple។
បន្ទាប់ពីការដាក់ចេញកំណែប្រែប្រព័ន្ធប្រតិបត្តិការថ្មីនេះ បណ្ដាអ្នកប្រើប្រាស់ iDevice (iPhone, iPad, iPod) មួយចំនួនធំ មិនហ៊ានធ្វើការ update នោះទេ ដោយមានសំណួរមួយសួរថាតើ iOS 7.0.4 ថ្មីនេះ អាច jailbreak បានដែរអត់?
ចម្លើយគឺមិនបាច់ភ័យទេ! ព្រោះក្រុម hacker iH8sn0w និង MuscleNerd បានអះអាងយ៉ាងច្បាស់លើ Twitter ថា ការ update ទៅ iOS 7.0.4 គឺមិនប៉ះពាល់ដល់ jailbreak នោះទេ។
អីចឹង ប្រិយមិត្តមាន update iOS 7.0.4 ហើយនៅ?
ប្រែសម្រួល៖ សុផាត
ប្រភព៖ idownloadblog
ប្រភព៖ idownloadblog