“Thor” ​បន្ត​កាន់កាប់​កំពូល​តារាង​ Box Office ​សប្ដាហ៍​ទី ២

11/18/2013 0 Comments A+ a-

​ខ្សែ​ភាពយន្ត​អភិនីហារ​​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ “Thor: The Dark World” ​បន្ត​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​សម្រាប់​សប្ដាហ៍​ទី​ពីរ​នៅ​ Box Office ​អាមេរិក​ជា​បន្ត​ទៀត​ដោយ​ឈរ​កំពូល​តារាង​មិន​ព្រម​ទៅ​ណា។ ​​សម្រាប់​សប្ដាហ៍​ទី​ពីរ​នេះ​​ភាពយន្ត​វីរបុរស​ញញួរ​ទិព្វ​រក​ចំណូល​បាន​ ៣៨,៥ ​លាន​ដុល្លារ ​ខណៈ​ទាំង​ពីរ​សប្ដាហ៍​មក​នេះ​រក​ចំណូល​បាន​ដល់​ទៅ ​១៤៧ ​លាន​ដុល្លារ (គិត​​តែ​ក្នុង​សហរដ្ឋ​អាមេរិក​មួយ)។ ​

ខ្សែ​ភាពយន្ត​ដែល​ឈរ​ចំណាត់ថ្នាក់​ទី​ ២ ​គឺ​បាន​ទៅ​លើ​ភាពយន្ត​កំប្លែង​បែប​មនោសញ្ចេតនា ​”Best Man Holiday” ​ដោយ​រក​ចំណូល​បាន​ ៣០,៦ ​លាន​ដុល្លារ។ ​ដោយ​ឡែក​ ភាពយន្ត​កំប្លែង​ដែល​ចូលរួម​សម្ដែង​ដោយ​តារា​ជើង​ចាស់ ​Robert De Niro, Morgan Freeman, Michael Douglas and Kevin Kline ​គឺ “Last Vegas” ​តាម​ពី​ក្រោយ​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី ៣ ​​ដោយ​បាន​ចំណូល ៨,៨៥ ​លាន​ដុល្លារ។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​​”Free Birds” ​(៨,៣ ​លាន​ដុល្លារ) ​និង ​”Jackass Presents” Bad Grandpa” (៧,៦៧ ​លាន​ដុល្លារ) ​​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៤ ​និង​លេខ ៥ ​បន្តបន្ទាប់​គ្នា៕
ប្រែ​សម្រួល៖ ​Zac
ប្រភព៖ ​IMDB