រាជរដ្ឋាភិបាល​សម្រេច​ដោះស្រាយ​ករណី​នៅ​រោងចក្រ SL និង​ឲ្យ​ឧកញ៉ា​ម្នាក់​ដកខ្លួន​ថយ​ពី​ក្រុមហ៊ុន​នេះ​

11/15/2013 0 Comments A+ a-

នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​គ្រប់​មុខសញ្ញា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការដោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​រោងចក្រ SL ដែលមាន​ចំនួន​៦​ចំណុច ដែល​គេ​គិតថា នឹង​អាច​ទទួលយកបាន​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ទាក់ទង​នឹង​ការដោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​រោងចក្រ SL នេះដែរ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​តម្រូវ​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្មោះ មាស សុត្ថា ដកខ្លួន​ថយ​ចេញពី​ក្រុមហ៊ុន SL លែង​ឲ្យ​មានការ​ចាត់ចែង​នៅក្នុង​ក្រុម​ហ៊ុ​នេះ​តទៅទៀត​ជា​ស្ថាពរ​៕​
ប្រភពពី DTN7


Read more: http://www.cambodiapage.info/?p=3839#ixzz2kghuHvR1