ក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព ជួលប្រជាពលរដ្ឋចូលដីថៃកាប់ឈើក្រញូង?
លោក មណ្ឌល កែវ មានសេចក្ដីរាយការណ៍ពីបញ្ហានេះ៖
ប្រភពពីទាហានការពារព្រំដែនម្នាក់បានប្រាប់ សម្លេងសារព័ត៌មានសេរីថា គាត់មានភស្ដុតាងបញ្ជាក់ ថា ក្រុមហ៊ុន MDS Import Export របស់ឧកញ៉ា ទ្រី ភាពបានជួលប្រជាពលរដ្ឋខ្មែរខ្លះឲ្យចូលកាប់ ឈើក្រញូងក្នុងដីថៃយកមកលក់ឲ្យក្រុមហ៊ុនMDS ។
ប្រធានកងអនុសេនាតូច នៃកងវរៈសេនាធំការពារព្រំដែនលេខ១៤៥ តំបន់ឃុំ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅព្រឹកថ្ងៃទី ២០ខែវិច្ឆិកាថានៅឯតំបន់ព្រំដែន ក្នុងឃុំថ្មដា ក្រុមហ៊ុន អ៊ឹមឌីអែស របស់ឧកញ៉ា ទ្រី ភាព បានជម្រុញប្រជាពលរដ្ឋមួយចំនួនឲ្យទៅ ស្វែងរកកាប់ឈើក្រញូងមកលក់ឲ្យក្រុមហ៊ុន ដែលមានប្រជាពលរដ្ឋខ្លះត្រូវបានជម្រុញឲ្យចូលទៅ ក្នុងទឹកដីថៃដើម្បីរកកាប់ឈើក្រញូងមកលក់ឲ្យក្រុមហ៊ុនទៀតផង។
«ថ្ងៃទី១៧ ខែតុលា ម៉ោង ៦ ព្រឹក ប្រជាពលរដ្ឋ៦នាកបាននាំគ្នាជញ្ជូនក្រញូងក្រុមហ៊ុនទ្រីភាពឆ្លងកាត់ស្ទឹងមេទឹកនៅចំណុច អូរអុកគូថតែមិនទាន់ឆ្លងផុតផងក៏ដាច់ខ្សែមនុស្សទាំង៦នាក់ក៏នាំគ្នាហែលសំដៅត្រើយ។លុះមកដល់ត្រើយបានបាត់មនុស្សម្នាក់ប៉ុន្មានថ្ងៃក្រោយមកទើបគេរកឃើញសាកសព…។
សម្លេងសារព័ត៌មានសេរីមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុន MDS បានទេនៅរសៀលថ្ងៃទី ២០ខែវិច្ឆិកានេះ។ប៉ុន្តែ កន្លងទៅ តំណាងក្រុមហ៊ុន MDS ឈ្មោះលោក សម្បត្តិ ធ្លាប់បានបដិសេធថា ក្រុមហ៊ុនមិនបានធ្វើអ្វីដូចក្នុងរបាយការណ៍របស់ទាហានការពារព្រំដែនម្នាក់នោះទេ។លោកថា ក្រុមហ៊ុន បានធ្វើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ឃុំ ថ្មដា តាមគោលការណ៍ដែលរាជរដ្ឋាភិបាលបាន អនុញ្ញាតិតែប៉ុណ្ណោះ។
«ក្រុមហ៊ុនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលមិនធ្វើការជួញដូររបស់នេះទេ។តែកន្លងទៅ មានឈ្មួញខិលខូចបានប្រើប្រាស់ឈ្មោះក្រុមហ៊ុនទៅប្រព្រឹត្តអំពើល្មើសច្បាប់នេះហើយបែរជាមកទំលាក់កំហុសលើក្រុមហ៊ុន។ក្រុមហ៊ុនបានធ្វើការទប់ស្កាត់ដោយចាប់បញ្ជូនទៅឲ្យខាងរដ្ឋបាលព្រៃឈើ។គេខឹងក៏រាយការណ៍មកខាងបងថាក្រុមហ៊ុនជាអ្នកប្រព្រឹត្ត។តាមពិតមិនមែនទេបង…»។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅប្រជាពលរដ្ឋខ្លះបានជាន់មីនរងរបួសដាច់ជើង ខ្លះត្រូវទាហានថៃបាញ់ស្លាប់ដោយសារពួកគេបានលួចចូលទៅកាប់ឈើក្រញូងក្នុងដីថៃ។ហើយនៅថ្ងៃទី១៧ខែតុលាកន្លងទៅនេះមានប្រជាពលរដ្ឋម្នាក់ទៀតបានស្លាប់ដោយសារនាំក្បូនឈើក្រញូងឆ្លងកាត់ស្ទឹងមេទឹកត្រង់ចំណុចអូរអុកគូថ។ខ្សែក្បូនបានដាច់ទឹកហូរខ្លាំងបានគួចបោកជនរងគ្រោះខ្ទប់ប៉ះជាមួយឈើ ក្រញូងបណ្ដាលឲ្យលង់ទឹកស្លាប់។
ប្រភពពី ទាហានការពារព្រំដែនដដែលនោះបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដល់ស្លាប់ទាំងនោះសុទ្ធតែជាអ្នកដែលទៅកាប់ឈើក្រញូងមកលក់ឲ្យក្រុមហ៊ុន MDS ទាំងអស់។
ទាហានការពារព្រំដែនរូបនេះបានឲ្យដឹងបន្ថែមថា មេប៉ូលិសនិងមេទាហានការពារព្រំដែនក៏មានការ ត្រូវរ៉ូវគ្នាជាមួយក្រុមហ៊ុន MDS ដែរ ទើបអ្នកកាប់ឈើក្រញូងអាចចេញចូលក្នុងដីថៃបានដោយងាយយ៉ាងដូច្នេះ៕

ប្រភពពី Free Press Magazine