តុលាការ​អេស្បាញ​ចេញ​ដីកា​​អន្តរ​ជាតិ​ចាប់​ខ្លួន​អតីត​ប្រធានា​ធិបតី​​ចិន

11/21/2013 0 Comments A+ a-

Chinaក្រុង​ម៉ាទ្រីដៈ តុលាការ​អេស្ប៉ាញ​ពី​ថ្ងៃ​អង្គារ​បាន​ចេញ​ដី​កា​ចាប់​ខ្លួន​អន្តរ​ជាតិ​មួយ​សម្រាប់​អតីត​ប្រធានា​ធិបតី​របស់​ចិន​គឺ​លោក ហ្សាង ហ្សាមីន ​នៅ​ក្នុង​ករណី​មួយដែល​លើក​ឡើង​ដោយ​​ក្រុម​សកម្ម​ជន​ដោយ​ចោទ​ថា កង​កម្លាំង​ចិន​បាន​ប្រព្រឹត្ត​បន​ប្រល័យ​ពូជ​សាសន៍​នៅ​​ទី​បេ។
ក្រុម​សិទ្ធិ​មនុស្ស​ទី​បេ​បានលើក​យក​ករណី​នេះ​ប្រឆាំង​លោក ហ្សាង​​ លោក លី ​ប៉េង ​ជា​​អតីត​នាយក​រដ្ឋ​មន្ត្រី​ ​និង​មន្ត្រី​ចិន​បី​នាក់​ទៀត​ដោយ​ចោទ​ថា ពួកគេ​មាន​ការទទួល​ខុស​ត្រូវចំពោះ​«​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ទារុណ​កម្ម​ និងអំពើ​ភេរវ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ទី​បេ​កាល​ពី​ទស​វត្សរ៍​ឆ្នាំ​១៩៨០​ និង​ឆ្នាំ​១៩៩០​។ ​​
តុលាការ​ជាតិ​​​របស់​អេស្ប៉ាញ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​នៅ​ក្រោម​វិន័យ​ប្រព័ន្ធ​តុលាការ​អន្តរ​ជាតិ​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​មួយ​ចំនួន​កាត់​ទោស​ករណី​ខ្លះ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​។
តុលាការ​នេះ​បាន​ទទួល​ករណី​នេះ​ ព្រោះ​ដើម​ចោទ​ម្នាក់​ជា​ពល​រដ្ឋ​ទី​បេ​ដែល​និរ​ទេស​ខ្លួនឈ្មោះ Thubten Wangchen មាន​សញ្ជាតិ​អេស្ប៉ាញ​ ហើយ​តុលាការ​ចិន​មិន​បាន​ស៊ើប​អង្កេត​ពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ។