ទៅ​​រៀន​​ជួស​ជុល​​ឡាន​ ត​ណ្ហា​​ពុះ​ក​ញ្ជ្រោល​​ហៅ​​ក្មេង​ស្រី​​អា​យុ ១០ ឆ្នាំ​​ចូល​ក្នុង​​បន្ទប់​​ចាប់​រំ​លោភ​

11/21/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ បុរស​​ស្ទាវ​​ឡើង​ក​​ម្នាក់ ត្រូវ​បាន​​ស​មត្ថ​កិច្ច​​ចាប់​ខ្លួន ប​ន្ទាប់​ពី​​ជន​នេះ បាន​​ល្បួង​​ក្មេង​ស្រី​​អា​យុ ១០ ឆ្នាំ​​ម្នាក់​​ទៅ​​ចាប់​រំលោ​ភ នៅ​ក្នុង​​បន្ទប់​​របស់​ខ្លួន តែ​​មិន​បាន​​ស​ម្រេច ដោយ​សារ​​មាន​​គេ​​មក​​ទាន់ ក៏​​ដេញ​​កុមារី​​រង​គ្រោះ​​ទៅ​ផ្ទះ​​វិញ ហើយ​​នាង​​បាន​រៀបរាប់​រឿងនេះ ប្រាប់​ម្តាយ​ក៏​កើ​តទៅ ជា​រឿង​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង ៥​នឹង​៣០ នាទី ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើផ្ទះ​របស់​ជនសង្ស័យ​លេខ​៤៨៤ ក្រុមទី​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​
ជនសង្ស័យ​ឈ្មោះ ឡាំ យ៉ុង​ប៊ែ​រ អាយុ ២១ ឆ្នាំ ជា​ជនជាតិ​យួន កំពុង​រៀន​ជួសជុល​ឡាន មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ រីឯ​កុមារី​រងគ្រោះ ឈ្មោះ ត​.​ដ​.​ដ អាយុ ១០ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៧៤ ក្រុមទី​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ មុខ​ពេល​កើតហេតុ កុមារី​រងគ្រោះ​បាន​ទៅលេង លើផ្ទះ​ជនសង្ស័យ ដែល​នៅ​ម្នាក់ឯង ហើយដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ហៅ​កុមារី​រងគ្រោះ ចូលទៅក្នុង​បន្ទប់​របស់ខ្លួន និង​បានឱ្យ​ស្រាតខោ​ចេញ ហើយ​ខ្លួន​ក៏​ស្រាតខោ​ចេញ​ដែរ​។​

​ក្នុងស្ថានភាព​ននលគក ក្មេងស្រី​រងគ្រោះ​បាន​ដេក​លើកជើង គង​ដា​ក់លើ​ជនសង្ស័យ ហើយ​ជនសង្ស័យ  រៀបចំ​ចាត់ការ​ទៅហើយ ស្រាប់តែ​បងប្រុស របស់​កុមារី​រងគ្រោះ ឈ្មោះ តាំង គឹម​ជាង បាន​ទៅ​ទាន់ ក៏​ចាប់ដៃ​កុមារី​រងគ្រោះ ឲ្យ​ចេញពី​ក្នុង​បន្ទប់​ទៅផ្ទះ​វិញ ហើយ​បាននាំគ្នា​ទៅប្រាប់​ម្តាយ​។ ក្រោយមក​ម្តាយ​បាន​ប្តឹង​ប៉ូលិស ឱ្យទៅ​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ តាម​នីតិវិធី​៕
ប្រភពពី វត្តភ្នំ