ក្រុមហ៊ុនស្រា Hennessy រៀបចំសន្និសីទកាសែត ព្រឹត្តិការណ៍សិល្បៈនៃលាយបញ្ចូលគ្នា ជាសកលឆ្នាំ ២០១៣

11/30/2013 0 Comments A+ a-



ភ្នំពេញ៖ ក្រុមហ៊ុនស្រា ហែណឺស៊ី បានរៀបសន្និសីទកាសែតនាល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០១៣ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ស្តីទីព្រឹត្តិការណ៍សិល្បៈលាយបញ្ចូលគ្នាជាសកលដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃបន្ទាប់គឺ រាត្រីថ្ងៃទី ៣០ វិច្ឆិកា ២០១៣ចាប់ពីម៉ោង៧:០០ល្ងាចរហូតដល់ម៉ោង១:០០ រំលងអាធ្រាត្រ។
លោក លឹម សុខ Business Development Manager ក្រុមហ៊ុនស្រា Hennessyប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថាព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលាយបញ្ចូលគ្នានូវភាព ប៉ិនប្រសប់របស់សិល្បករក៏ដូចជាជំរុញនិងបង្កើនការរំភើបរីករាយជូនអតិថិជន។ ពិសេសក្នុងន័យថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រស្រា Hennessy នាពេលកន្លងមកផងដែរ។
ក្រុមហ៊ុនហែនណឺស៊ីបានអញ្ជើញតារាចម្រៀងនិងឌីជេ(DJ)ល្បីៗជាតិនិងអន្តរជាតិមាន Katreeya Engkish/ថៃ. Mong Manith and Vanilla/កម្ពុជា. Andy Murphy/អូស្រ្តាលី. Dennis Lau and Koujee/ម៉ាឡេស៊ី The Angels Percussion and ZORA/ឥណ្ឌូនេស៊ី. រួមជាមួយតារាចម្រៀងល្បីៗជាច្រើនទៀតដើម្បីឆ្លុះបញ្ចាំងពីសិល្បៈនៃការលាយបញ្ចូលគ្នាជាសកលដ៏អស្ចារ្យ​​ ដែលមានសិល្បៈប្លែកៗជាមួយនឹងគំនិតឆ្នៃប្រឌិត នៃតន្រ្តី បទភ្លេង ភាពរំជួលអារម្មណ៍ ស្ទីល វប្បធម៌និងស្រាហែនណឺស៊ី។​ ​ជាមួយគ្នានេះដែរក៏មានការលាយបញ្ចូលគ្នានូវប្រភេទស្រាHennessy V.S.O.P ដែលត្រូវបាននាំយកមកពីចំការទំពាំងបាយជូរឈានមុខគេនៅតំបន់កូញ៉ាក់។
ក្នុងព្រឹត្តិការណ៍នោះតារាចម្រៀង និងឌីជេ(DJ)បានសម្តែងនូវភាពសប្បាយរីរាយយ៉ាងខ្លាំងដែលបានចូលរូមក្នុងកម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាហែនណឺស៊ីហើយពួកគាត់បានសន្យាថា នឹងបញ្ជេញនូវអ្វីៗ ដែលខ្លូនមានអោយអស់ ដើម្បីធ្វើអោយកម្មវិធីកាន់តែក៏ក្រើក និងកាន់តែសប្បាយរីករាយ
សូមបញ្ជាក់ ក្រុមហ៊ុនស្រាHennessy ក៏បានរៀបចំកម្មវិធី Hennessy Artistry Club Series២០១៣ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីឲ្យអតិថិជនចូលរួមប្រកួតប្រជែងថតយកនូវរូបភាពមានសញ្ញាសម្គាល់(Logo) Hennessy Artistry ដែលមាននៅក្នុងក្លិបចំនួន៥ក្នុងរាជធានីភ្នំពេញគឺ៖ DarlinDarlin, Jet’s Studio, Nova, River house Lounge, The Majesty Lounge

លោកអ្នកអាចចូលទៅកាន់ទំព័រ Facebook: HennessyCambodia នឹងបានឃើញការរៀបចំកម្មវិធី Hennesy Artistry Cambodia ដែលមានជាបន្តបន្ទាប់