Google ជ្រើសរើស Mac សម្រាប់​បុគ្គលិក​ប្រើ ធ្វើឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង

12/02/2013 0 Comments A+ a-

ក្រុមហ៊ុន Google បានផ្ដល់នូវ ប្រព័ន្ធដំណើរការថ្មីដល់ បុគ្គលិករបស់ខ្លួនឲ្យប្រើ Mac មិនមែនជា Windows, Linux ហើយសូម្បីតែ Chrome OS ដែលជារបស់ខ្លួនក៏មិន ត្រូវបានដាក់បញ្ចូលឲ្យប្រើដែរ។
ដំណឹងគួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងនៅក្នុងវេទិកាសន្និសីទ LISA 2013 កាលពីដើមខែនេះ ដោយនៅក្នុងវេទិកានេះ Google បានបង្ហាញថា ខ្លួនបានបញ្ចូលម៉ាស៊ីន Mac ចំនួន ៤៣.០០០គ្រឿងដល់បុគ្គលិក របស់ខ្លួនប្រើប្រាស់ ដែល Mac ទាំងនេះ មិនមែនជាជំនួញរបស់ អ្នកណាមួយឡើយ ជាពិសេសគឺ Apple។
វិស្វករបស់ក្រុមហ៊ុន Google លោក Clay Caviness បាននិយាយថា ពេលវេលាកន្លងមកម៉ាស៊ីន Mac បានចោទជាបញ្ហា តូចមួយសម្រាប់ Google ប៉ុន្តែនៅពេលនេះ Mac លែកជាបញ្ហាទៀតហើយ។
ក្រុមអ្នកវិភាគជាច្រើនក៏មាន ការងឿងឆ្ងល់ផងដែរ ទៅលើបញ្ហានេះផងដែរ ព្រោះថាក្រុមហ៊ុន Google បានជ្រើសរើស Mac សម្រាប់ជាប្រព័ន្ធដំណើរ ឲ្យបុគ្គលិកខ្លួនប្រើ ហើយសូម្បីតែ Chrome OS ក៏ទាត់ចោលដែរ៕