ខឹងសង្សារ​ សុំបែក ជិះម៉ូតូឌុប មកលោតទឹក ស្ពានច្បារអំពៅ

11/29/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលបង្កឡើងដោយសារតែយុវជនម្នាក់ បានជិះម៉ូតូឌុប មកឈប់លើស្ពានព្រះមុនីវង្សថ្មី ហើយហក់ចុះពីលើម៉ូតូ លោតចូលទៅក្នុងទឹកទន្លេ បំណងនិងធ្វើអត្តឃាតខ្លួនឯង ដោយសារសង្សារបស់រូបគេសុំបែក ហើយជាពិសេសខឹងឪពុកម្តាយមិនឲ្យចូលផ្ទះ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅលើចំណុចស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារ អំពៅទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលគិតខ្លីខាងលើនេះ ឈ្មោះ អូន រស្មី ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ខាងក្រោយវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយមានស្រុកកំណើត នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។
យុវជនឈ្មោះ អូន រស្មី បាននិយាយថា មូលហេតុដែលធ្វើឲ្យរូបគេ សម្រេចចិត្តមកលោតទឹកទន្លេ ធ្វើអត្តឃាតខ្លួនឯងបែបនេះ គឺដោយសារតែខ្លួន គេបានស្រឡាញ់នារីម្នាក់ ឈ្មោះ ដាវ៉ាន់ អាយុ ២៣ឆ្នាំ ដែលពួកគេស្គាល់គ្នា តាមរយៈការច្រឡំលេខទូរស័ព្ទ អស់រយៈពេលបីខែ មកហើយ រហូតមកដល់ថ្ងៃកើតហេតុ ដោយសារតែឈ្មោះ ដាវ៉ាន់ ជានារីដែលគេស្រឡាញ់ រួមជាមួយនឹងរូបគេបានសន្យាថា មកយករូបគេទៅរស់នៅឯ ខេត្តសៀមរាបជាមួយ ប៉ុន្តែតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា រូបគេបានទូរស័ព្ទទៅនាង ដាវ៉ាន់ មិនចូល មានការខឹងចិត្ត ក៏សម្រេចចិត្តមកលោតទឹកលើស្ពានព្រះមុនីវង្សថ្មី បំណងធ្វើអត្តឃាតខ្លួនឯងតែម្តងទៅ ។ យុវជន រស្មី បានរៀបរាប់ទៀតថា ការដែលខ្លួនគិតខ្លី មកលោតទឹកអត្តឃាតខ្លួនឯងនេះ ណាមួយមកពីទូរស័ព្ទទៅសង្សារមិនចូល និងម្យ៉ាង មកពីឪពុកម្តាយមិនទទួលស្គាល់រូបគេ ព្រមទាំងមិនឲ្យរូបគេចូលផ្ទះថែមទៀតផង ដូច្នេះក៏សម្រេចចិត្តមកធ្វើបែបនេះតែម្តងទៅ។
សមត្ថកិច្ចបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍ខាងលើនេះ គឺពុំបណ្តាលឲ្យបុរសនោះរងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ដោយសារក្រោយពេល កើតហេតុ ខណៈដែលរូបគេលោតចូលទៅក្នុងទឹកទន្លេ គឺរូបគេស្រវេស្រវ៉ា ហែលមកច្រាំងទន្លេ ព្រោះតែស្តាយជីវិតរបស់ខ្លួន ដូច្នេះពាក់ព័ន្ធទៅ ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ទាំងឡាយ ដែលកំពុងតែមានវ័យស្ថិតជំងឺស្នេហានោះ កុំគិតធ្វើដូចយុវជនខាងលើនេះ ព្រោះលើកនេះសំណាងហើយ បានគេជួយស្រង់ទាន់ តែបើសិនមិនមានការជួយទាន់ទេ ថ្ងៃក្រោយ ប្រាកដជាស្លាប់ហើយ ៕
Photo by DAP-News
Photo by DAP-News