ចាប់ខ្លួន ស្រីស្អាត ប៉ុនប៉ងចូលលួច ទ្រព្យសម្បត្តិ ភ្ញៀវចូលដេកនៅ សណ្ឋាគារ ទន្លេសេកុង

11/27/2013 0 Comments A+ a-

ភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាជនសង្ស័យ ត្រូវបានចាប់ខ្លួន
ត្រៀមបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោយពីជាប់ពាក់ព័ន្ធ និងករណីប៉ុនប៉ងគាស់បន្ទប់សណ្ឋាគារ ទន្លេសេកុង ចូលលួចទ្រព្យសម្បត្តិ របស់ភ្ញៀវចូលដេក
នៅទីនោះ ។
មន្ត្រីនគរបាល ខណ្ឌទួលគោក បាននិយាយថា នារីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវប្តីប្រពន្ធ
២នាក់ ដែលជាភ្ញៀវចាប់ខ្លួន ប្រគល់ឱ្យសន្តិសុខ ខណៈដែលធ្វើសកម្មភាពឆ្កឹះបន្ទប់ លេខ៣០៦ 
ក្នុងសណ្ឋាគារ «ទន្លេសេកុង» ប៉ុនប៉ងលួចកាបូបលុយ តែពុំបានសម្រេច ដោយម្ចាស់បន្ទប់ ភ្ញាក់
ទាន់ កាលពីវេលាម៉ោង ៥ និង០៥នាទីទៀបភ្លឺថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅសង្កាត់ផ្សារ
ដេប៉ូទី៣ ខណ្ឌទួលគោក ។
មន្ត្រីដដែលបានបន្តថា នារីដែលចាប់ខ្លួនខាងលើឈ្មោះ កែវ ស្រីលក្ខណ៍ អាយុ ១៧ឆ្នាំ មានទីលំ
នៅផ្ទះជួល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកម្ចាស់កាបូបឈ្មោះ ស្រេង ស្រីអូន អាយុ៤៧ឆ្នាំ 
មានទីលំនៅ ភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ជនសង្ស័យ 
បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពនេះពិតប្រាកដមែន ដោយសារតែអត់ប្រាក់ ជិះម៉ូតូឌុប
ទៅក្រុងតាខ្មៅវិញ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចមានការសង្ស័យស្ត្រីរូបនោះ មានបក្ខពួកផ្សេង
ទៀត ដែលដើរជួលបន្ទប់សណ្ឋាគារ ធ្វើសកម្មភាពលួចបែបនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល