រៀបការបាន២ថ្ងៃ មិនចុះសម្រុងគ្នា ទៅផឹកស្រា រួចបើកឡានបុកក្បាលស្ពាន
ហេតុការណ៍កើតឡើងតាំងពីម៉ោង៥ល្ងាចថ្ងៃទី២៥ វិច្ឆិកា លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចស្ពានច្រាប មុខហាងផឹកស៊ីហេងគង់ ភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
អធិការនគរបាលស្រុកមង្គលបូរីអោយដឹងថា ជនរងគ្រោះឈ្មោះ ខាត់ វុទ្ធី អាយុ២៤ឆ្នាំ លំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ គេបើករថយន្តម៉ាកតូយ៉ូតាកាមរីពណ៌ស ស៊េរីឆ្នាំ១៩៩៥ ស្លាកលេខបន្ទាយមានជ័យ 2A 1278។
ការស្រាវជ្រាវអោយដឹងថា ជនរងគ្រោះបានទាស់ទែង ខឹងនឹងប្រពន្ធដែលទើបរៀបការបាន២ថ្ងៃ ហើយពិបាកចិត្តទៅផឹកស្រារហូតស្រវឹងជោក រួចទៅបើកឡានម្នាក់ឯងយ៉ាងលឿនទិសជើងទៅត្បូងលើផ្លូវជាតិលេខ៥។
ដោយគ្រប់គ្រងស្មារតីមិនបាន គេក៏បុកបង្កាន់ដៃស្ពាន នាចំនុចខាងលើបណ្ដាលអោយរថយន្តខូចខាតយ៉ាងដំណំ ឯរូបគេក៏រងរបួសជាទម្ងន់ ។ប៉ូលិសនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី៕
ក្រោយរៀបការបាន២ថ្ងៃប៉ុណ្ណោះ ភាពមិនចុះសម្រុងគ្នារវាងប្ដីប្រពន្ធថ្មីថ្មោង បានកើតឡើងធ្វើអោយបុរសជាប្ដីខឹងជាខ្លាំង ហើយទៅផឹកស្រាស្រវឹងជោកជាំ រួចបើកឡានជ្រុលទៅបុកក្បាលស្ពានរបួសជាទម្ងន់
ប្រភពពី CEN
