ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​លែង​ឋិត​នៅ​ក្នុង​កែវភ្នែក​របស់​មន្ត្រី​គណបក្ស​នយោបាយ​កាន់​អំណាច​ហើយ​

11/21/2013 0 Comments A+ a-

Hun--Sen-Wifeមាត្រា​៤​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ “​បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ ៖​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ។​ “​ និង​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដដែល​បាន​ចែង​ថា​ “​ភាសា​ និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ​ គឺ​ ភាសា​ និង​អក្សរ​ខ្មែរ​ ។​”​ ព្រមទាំង​មាត្រា​២៣​នៃ​រដ្ឋធម្មនុញ្ញ​ដដែល​បាន​ចែង​ដែរ​ថា​ “​ព្រះមហាក្សត្រ​ទ្រង់​ជា​មេបញ្ជាការ​កំពូល​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​ ។​
​កម្លាំង​គ្រប់​ជាន់ថ្នាក់​នៃ​កងរាជអាវុធហត្ថ​ គឺ​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដែល​មាន​ព្រះមហាក្សត្រ​ជា​មេបញ្ជាការ​កំពូល​ ។​
​ព័ស្តុតាង​ជាក់ស្តែង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ បាន​បង្ហាញ​ថា​ ការិយាល័យ​ធ្វើការ​នៃ​មន្ទីរ​ព័ត៌មាន​និង​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ ដែល​មាន​លោក​ស័ក្តិ​៥​ អៀង​ វ៉ា​ន់​ឌី​ ជា​មេបញ្ជាការ​ មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អក្សរ​ខ្មែរ​នោះ​ទេ​ គឺ​សរសេរ​អក្សរ​”​ព្រះមហាក្សត្រ​”​ខុសឆ្គង​ទៅ​ជា​”​ព្រះ​មហា​ក្ស​ត​”​ និង​ម្យ៉ាងទៀត​ ក្រោម​បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ មិន​បាន​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ដែល​ជា​មេបញ្ជាការ​កំពូល​នៃ​កង​យោធពលខេមរភូមិន្ទ​ឡើយ​ ហើយ​បែរជា​ដាក់​តាំង​រូបថត​សម្តេច​អគ្គមហាសេនាបតី​តេ​ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​មនុស្សធម៌​ទៅ​វិញ​ ។​
​ដូច្នេះ​ មាន​ន័យ​ថា​ ព្រះ​ឆាយា​លក្ខណ៍​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លែង​ឋិត​នៅ​ក្នុង​កែវភ្នែក​ ឬ​យកចិត្តទុកដាក់​របស់​មន្ត្រី​គណបក្ស​នយោបាយ​កាន់​អំណាច​ទៀត​ហើយៗ​បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ក្នុង​រដ្ឋធម្មនុញ្ញ​ចែង​ថា​ “​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​”​នោះ​ ទំនងជា​មន្ត្រី​គណបក្សកាន់អំណាច​រំលេច​សំគាល់ថា​ “​ជាតិ​ សាសនា​ នាយក​រដ្ឋមន្ត្រី​ និង​ភរិយា​នាយក​រដ្ឋមន្ត្រី​”​ វិញ​មើលទៅ​ ៕​
ប្រភពពី ដើមត្នោត


Read more: http://www.cambodiapage.info/?p=4742#ixzz2lHTR2K7K