ចោរគាស់ផ្ទះនាយកខុទ្ទកាល័យសាលាខេត្តកណ្តាលប្រមូលយកលុយនិងគ្រឿងអលង្ការសរុបជាង៦ម៉ឺនដុល្លារ
ខេត្តកណ្តាល៖ លំនៅដ្ឋានមួយខ្នងដែលគេស្គាល់ថាជាកម្មសិទ្ឋិរបស់លោក រ៉ុយ ឈុនលី នាយកខុទ្ទកាល័យសាលាខេត្តកណ្តាល បានត្រូវចោ រ(មិនដឹងចំនួន) គាស់បង្អួចចូលយកលុយនិងគ្រឿងអលង្ការសរុបជាង៦ម៉ឺនដុល្លារ ។
ហេតុការណ៏នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ខណៈដែលចោរគាស់បង្អួចបន្ទប់ទទួលភ្ញៀវ ហើយចូលគាស់ទូរដែកប្រមូលយកលុយនិងគ្រឿងអលង្ការនោះ លោកនាយកខុទ្ទកាល័យសាលាខេត្តកណ្តាល និង ភរិយា ព្រមទំាងកូន មិននៅក្នុងផ្ទះនោះទេ ដោយទៅបំពេញការងាររៀងៗខ្លួន ។ លុះដល់មកដល់ផ្ទះ ពេលចាក់សោរចូលទៅ ក៏ឃើញរបស់របរសម្ភារក្នុងផ្ទះរាយប៉ាយកកើតការសង្ស័យ ចូលទៅមើលទូរដែកក៏បាត់លុយនិងគ្រឿងអលង្ការ ទើបដឹងថាចោរគាស់ផ្ទះចូលលួច ។
ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ ៕