បរទេស​ស្បែក​​ស​មួយ​​រូប​​ជ្រោមជ្រែង​​​ដើម្បី​​​នាំ​​កិត្តិយស​​ខ្មែរ​​ឡើង​​ឆាក​​អន្តរជាតិ

11/22/2013 0 Comments A+ a-

នៅ​ពេល​ដែល​មាន​វេទិកា​ជួបជុំ​និយាយ​ពី Google ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រិយមិត្ត​ប្រាកដ​ជា​បាន​ឃើញ​បុរស​ស្បែក​ស​ម្នាក់ ដែល​តែង​តែ​បង្ហាញ​វត្តមាន​ចូលរួម​មិន​សូវ​ខកខាន​ដើម្បី​បង្ហាញ​ពី​ផលិតផល​បច្ចេកវិទ្យា​ និង​គម្រោង​​ថ្មីៗ​របស់ Google។ បុរស​ស្បែក​ស​ដែល Sabay លើក​និយាយ​នោះ​គឺ​លោក Divon Lan អ្នក​គ្រប់គ្រង​ផលិតផល​សម្រាប់​ទី​ផ្សារ​ថ្មី​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (Next Wave Emerging Markets) របស់​ក្រុមហ៊ុន Google។
លោក Divon Lan ក្នុង​ពេល​ចូលរួម​ព្រឹត្តិការណ៍ GDG DevFest Phnom Penh កន្លងទៅ​
អ្វី​ដែល​ Sabay ចាប់​អារម្មណ៍​និង​ចង់​​ចែក​រំលែ​ក​ដល់​ប្រិយមិត្ត​ គឺ​បុរស​ម្នាក់​នេះ​ហើយដែល​បាន​​រួម​ចំណែក​យ៉ាង​សំខាន់ និង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​បង្កើត​គម្រោង​ជា​ច្រើន​ពី​ប្រទេស​កម្ពុជា​។ គម្រោង​ទាំងនោះ​មាន​ដូចជា គម្រោង​ដៅ​ផែនទី​​ប្រទេស​កម្ពុជា​នៅ​លើ Google Map, កម្មវិធី​បក​ប្រែ​អនឡាញ​ភាសា​ខ្មែរ Google Translate និង​សេវា​មើល​រូប​ភាព​តាម​ដង​ផ្លូវ​តាម​អ៊ីនធឺណិត​ដ៏​មាន​ប្រជាប្រិយភាព​បំផុត Google Street View ដែល​កំពុង​តែ​បំពេញ​បេសកកម្ម​យ៉ាង​មមាញឹក​​ផ្តិត​យក​ទិដ្ឋភាព​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​ប្រព័ន្ធ Google Map ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភពលោក។
ក្រៅ​ពី​គម្រោង​ខាង​លើ​នេះ លោក Divon Lan ក៏​មាន​គម្រោង​ថ្មីៗ​ជា​ច្រើន​ទៀត​ដែល​និយាយ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត​ផង​ដែរ។