ប្រព័ន្ធ​ប្រតិបត្តិការ​ Tizen OS របស់ Samsung ជិតរួច​រាល់​មែនទែន​ហើយ

11/22/2013 0 Comments A+ a-

របាយការណ៍​ពី​សារព័ត៌មាន​កូរ៉េ zdnet ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា Samsung កំពុង​ដុតដៃដុតជើង​ក្នុង​ចង្វាក់​នៃ​ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Tizen OS ហើយ​ក៏​កំពុង​ធ្វើតេស្ត​បំពាក់​ទៅ​លើ Smartphone បណ្ដើរៗ​ហើយ។
អត្ថបទ៖ Samsung បោះបង់ Bada OS
ប្រិយមិត្ត​មួយចំនួន​​ប្រហែល​ធ្លាប់​បាន​ដឹង​ហើយ​ថា Samsung ក្រៅ​ពី Android OS សព្វ​ថ្ងៃ ពី​មុន​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​នេះ​ក៏​ធ្លាប់​បាន​បង្កើត Mobile OS ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះ Bada OS និង​បាន​ដាក់​ឱ្យ​ប្រើ​នៅ​លើ​ទូរសព្ទ​ម៉ូដែល Wave S8500 ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១០។ តែ​ក្រោយ​មក Mobile OS នេះ​ហាក់​ពុំ​សូវ​ទទួល​បាន​ការ​ពេញ​និយម​សោះ ទើប​ស្ងាត់​ការ​ចេញ ហើយបោះបង់ ក្ដីសង្ឃឹមមួយ នេះ ទៅស្រវ៉ា Android OS របស់ Google វិញ។
បើ​តាម​របាយការណ៍​ដដែល​នេះ​ថា Samsung នឹង​បើក​សករាជ Smartphone ភ្ជាប់​ប្រើ​ជា​មួយ Tizen OS នេះ​នៅ​ត្រីមាស​ទី១ ឆ្នាំ២០១៤​ក្រោយ​នេះ​ហើយ។
ទោះ​ជា​យ៉ាងណា ប្រភព​ពុំ​បាន​បញ្ជាក់​លក្ខណៈ​សម្បត្តិ​លំអិត​របស់​ទូរសព្ទ​ដែល​នឹង​បាន Tizen OS នេះ​មុន​គេ​នៅ​ឡើយ​ទេ។
Tizen OS ត្រូវ​បាន​បង្កើត​ដោយ​សមាគម Tizen នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១២​ ដែល​ពេល​នោះ​មាន​ជំនាន់ Tizen version 1.0 រហូត​មក​ដល់​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ២០១៣​នេះ គឺ​ចេញ​ដល់ Tizen version 2.2.1 ហើយ។ វា​នឹង​ក្លាយ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ (mobile OS) ដែល​ត្រូវ​បាន​ច្របាច់​បញ្ចូល​ជា​មួយ Bada OS (បង្កើត​ដោយ Samsung ក្នុង​ឆ្នាំ ២០១០)។ ក្រុមហ៊ុន Intel នឹង​រួម​ដៃ​សហការ​បង្កើត Mobile OS នេះ។
ថ្មីៗ​កន្លង​ទៅ​នេះ មាន​ធ្លាយ​រូប​ទូរសព្ទ​ម៉ូដែល Samsung Z9005 ដែល​ល្បី​ថា​នឹង​បាន​ភ្លក្ស OS នេះ​មុន​គេ។ សូម​ ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​លំអិត …
តើកម្លាំងថ្មី Tizen នៅតែអាចរក្សាតំណែង Samsung ជា ក្រុមហ៊ុនផលិត និង ចែកចាយស្មាតហ្វូនដ៏ធំ បំផុត នាពេលបច្ចុប្បន្ន ដែរឬទេ?
​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ softpedia