ព្រោះតែស្រលាញ់ ទុកសាកសព្វប្តី ដេកជិតខ្លួន រយៈពេល ១ឆ្នាំ

11/22/2013 0 Comments A+ a-

keep bodyផ្តល់សិទ្ទិដោយ៖looking today.com
ប៊ែលហ្សិក៖ លោក Marcel H បានស្លាប់កាលពី ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២ ប៉ុន្តែដោយក្តីអាល័យ និង ស្រលាញ់ ប្រពន្ធរបស់គាត់ បានសម្រេចចិត្តរក្សារាងកាយរបស់គាត់ នៅក្នុងផ្ទះ រហូតដល់អំពើដ៏គួរឲ្យ ស្រៀវឆ្អឹង ខ្នង នេះ ត្រូវបានគេរកឃើញ ។ នេះបើយោងតាមសារព័ត៌មានបរទេសនានាចុះផ្សាយ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា នេះ។
ស្ត្រីម្នាក់ដែលស្រលាញ់ប្តី ទោះបីជាប្តីស្លាប់ទៅហើយក្តី ត្រូវបានគេស្គាល់ច្បាស់ថា គាត់រស់នៅ ប៊ែលហ្សិក ដោយ រស់នៅក្បែរសាកសព្វ ប្តីអស់រយៈពេល ជិត ១ ឆ្នាំទៅហើយ រហូតដល់អាជ្ញាធរ ស្រាវជ្រាវឃើញ។
សាកសព្វលោក Marcel H ដែលស្លាប់ក្នុងអាយុ ៧៩ ឆ្នាំ បានរស់នៅជាមួយនឹងប្រពន្ធ ក្នុងអគារ មួយល្វែង ក្នុង ទីក្រុង ប្រូស៊ែល ។ លោក Marcel H បានស្លាប់កាលឆ្នាំទៅ ដោយសារតែជំងឺហឺត ហើយប្រពន្ធគាត់ អាយុ ៦៩ ឆ្នាំ ដែលមិនស្គាល់ឈ្មោះ មិនបានរាយការណ៍ទៅអាជ្ញាធរ ចំពោះការស្លាប់នេះនោះទេ ដោយទុកសាកសព្វនេះ ដេក ជាមួយនឹខ្លួនរាល់យប់។
ការបែកធ្លាយព័ត៌មាននេះដែរ ដោយសារតែអ្នកជិតខាង របស់គាត់ធំក្លិន មិនល្អ ចេញពីផ្ទះរបស់គាត់ ក៏ដាក់ ពាក្យប្តឹង ទៅកាន់ អាជ្ញាធរ ក៏ធ្លាយរឿងនេះ ចេញតែម្តង ដោយរាងកាយ លោក Marcel H នៅស្ងួតកំព្រឹង ៕