ច្បាប់ចរាចរណ៏ថ្មី ផាកអ្នកអត់ពាក់មួយ ១.៥០០០រៀល ទាំងអ្នកឌុប និងអ្នកគេឌុប ត្រូវពាក់មួក
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអធិបតីក្នុងពិធីនោះ បានថ្លែងថា “ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងតម្រូវឲ្យម៉ូតូមួយ ជិះគ្នាតែបីប៉ុណ្ណោះ រួមមានឪពុក-ម្ដាយ និងកូនតូចម្នាក់។ ហើយក្នុងចំណោមអ្នកជិះម៉ូតូទាំងបីនាក់ ត្រូវតែពាក់មួកសុវត្ថិភាព ដូចគ្នា “។ ចំណែកលោក ឈួន វ៉ន តំណាងគណៈកម្មាធិការសុវត្ថិភាពផ្លូវគោក បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ច្បាប់ថ្មី នឹងតម្រូវឲ្យផាកពិន័យ អ្នកបើកបរម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព ចំនួន១.៥០០០ររៀល ខណៈដែលច្បាប់ចាស់តម្រូវឲ្យផាកពិន័យត្រឹមតែ៣.០០០ រៀល ដែលមិនសូវមានអ្នកគោរពនោះ ។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចរាចរណ៏ថ្មី ពេលនេះ កំពុងស្ថិតនៅក្នុងដៃ ក្រសួងមហាផ្ទៃ ដែលគេរំពឹងថា នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីធ្វើការពិភាក្ស និងអនុម័តនាពេលឆាប់ៗខាងមុខនេះ ៕