ប្រតិបត្តិការលើកដំបូងធ្វើម៉េចល្អ?
មនុស្សជាច្រើនតែងយល់ថា ការរួមភេទលើកដំបូងជារឿងដ៏អស្ចារ្យ ហើយមនុស្សជាច្រើនរង់ចាំការឡើងលើគ្រែជាមួយមនុស្សស្រីដែលខ្លួនស្រលាញ់យ៉ាងអន្ទះសា។ ផ្ទុយទៅវិញ ការរួមភេទលើកដំបូងអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា មិនអាចបំពេញចិត្តដៃគូពេញលេញសោះ។ បើទោះបីជា អ្នកធ្លាប់មើលខ្សែភាពយន្តស្រើបស្រាល និងអានគន្លឹះនានាក្នុងការរួមភេទច្រើនក៏ដោយ ក៏មិនប្រាកដថា អនុវត្តបានល្អដែរព្រោះវាជាលើកដំបូង។ បើចេះបបោសអង្អែលឲ្យដៃគូបានដល់ចំណុចសុខស្រួល គេនឹងចងចាំ និងនឹកឃើញអ្នកទៀត ប៉ុន្តែបើអ្នកធ្វើវាឲ្យក្លាយជាទឹកខ្មេះ កុំសង្ឃឹមថាគេងាយនឹងព្រមម្ដងទៀតឲ្យសោះ។ គន្លឹះ៦យ៉ាងខាងក្រោមនេះ ប្រហែលជាអាចជួយអ្នកបាន។
១. ខ្សិបប្រាប់នាងថាវាជាលើកទី១សម្រាប់អ្នក
បុរសជាច្រើនចូលចិត្តអួតអាងថា គេធ្លាប់មានបទពិសោធន៍រឿងលើគ្រែច្រើនលើកច្រើនសារួចមកហើយ ពីព្រោះគេចង់ឲ្យនារីជាដៃគូកោតស្ញប់ស្ញែង។ គេភ្លេចគិតថាធ្វើបែបនេះដៃគូរបស់ខ្លួនរំពឹងថា គេនឹងអាចនាំនាងឲ្យដល់ឋានសួគ៌យ៉ាងស្កប់ស្កល់។ ប៉ុន្តែ នៅពេលដែលប្រតិបត្តិការជាក់ស្ដែង អ្វីៗបែរជាខុសពីមាត់របស់អ្នក នោះនឹងធ្វើឲ្យនាងរាងចាលលែងចង់ធ្វើរឿងនេះជាមួយអ្នកម្ដងទៀត។ ដូច្នេះ កុំខ្មាសប្រាប់នាងថា វាជាលើកទីមួយសម្រាប់អ្នក ធ្វើដូចនេះ នាងនឹងមិនរំពឹងច្រើនពីអ្នក ហើយអ្នកអាចពង្រឹងសមត្ថភាពលើគ្រែរបស់ខ្លួននៅលើកក្រោយៗទៀត។
២. ជ្រើសរើសស្រោមអនាម័យឲ្យបានត្រឹមត្រូវ
ហេតុអ្វីក៏ស្រោមអនាម័យជាបញ្ហាដល់ការឡើងឋានសួគ៌លើកដំបូង? ការជ្រើសរើសស្រោមអនាម័យមិនបានត្រឹមត្រូវ អាចបង្កបញ្ហាមួយចំនួនដល់សេចក្ដីសុខលើគ្រែដែរ។ ការជ្រើសរើសស្រោមអនាម័យដែលតូច ជាងអាអូនរបស់អ្នកពេក អាចធ្វើឲ្យវារឹតតឹងនិងមានអារម្មណ៍ថាពិបាកនៅពេលបើកឆាក។ ផ្ទុយទៅវិញ បើអ្នកប្រើស្រោមអនាម័យដែលធូររលុងពេកវាអាចរបូតនៅពេលដែលអ្នកកំពុងប្រតិបត្តិការ។ ការជ្រើសរើសស្រោមអនាម័យដែលសមនឹងទំហំនាគរាជតូច អាចជួយផ្ដល់ឲ្យអ្នកទាំងអារម្មណ៍ស្រើបស្រាល និងសុវត្ថិភាព។
៣. សួរនាងចង់បានអ្វី
បញ្ហាដ៏ធំក្នុងរឿងលើគ្រែ គឺអ្នកអួតពេក ឬខ្លាចពេក។ អ្នកត្រូវហ៊ានសួរនាងពីអ្វីដែលនាងត្រូវការ។ នៅពេលដែលអ្នកដឹងថានាងត្រូវការអ្វី នោះការនាំនាងទៅដល់ចំណុចកំពូលវាជារឿងដ៏ងាយស្រួល។ ឧទាហរណ៍ នៅពេលដែលអ្នកប្រើម្រាមដៃបបោសអង្អែលនាង អ្នកអាចសួរថា អូនមានអារម្មណ៍ម៉េចដែរ? ហើយនាងនឹងឆ្លើយថា នាងកំពុងមានសេចក្ដីសុខពេលដែលអ្នកបបោសអង្អែលចំកន្លែងដែលនាងត្រូវការ។ ហើយបើមិនត្រូវកន្លែង នាងអាចនិយាយថា ទៅឆ្វេង ឬស្ដាំបន្តិចបង ចំហ្នឹងហើយ! ដែលអ្នកអាចដឹងនិង ធ្វើតាម។ ចំណាំមិនត្រូវសួរសំណួរណាបែបឡប់ៗ និងនិយាយច្រើនពេកទេវាអាចបំផ្លាញក្ដីសុខរវាងអ្នកទាំងពីរ។
៤. កុំអាលបញ្ចេញក្បាច់ច្រើនពេក!
មនុស្សខ្លះយល់ខុសថាការរៀនចេះតិចនិកច្រើនពីសិចជារឿងដ៏ល្អសម្រាប់ការចាប់ផ្ដើមដំបូង។ ទោះបីជាអ្នកចេះតិចនិកច្រើនក៏ដោយក៏មិនអាចយកវាមកប្រើនៅពេលការឡើងឋានសួគ៌លើកដំបូងរបស់អ្នកបានដែរ។ សម្រាប់នារីលើកដំបូងជាពេលវេលាដែលមានការខ្មាសអៀនច្រើន ហើយបើតាមជីវសាស្ត្រគឺ ទ្វារមាសរបស់នាងនៅតូចដូច្នេះ ទាំងការដាក់បញ្ចូល ឬដកចេញត្រូវធ្វើដោយប្រយ័ត្ន និងថ្នមៗ។ ក្បាច់ដែលគួរប្រើនៅដំណាក់កាលនេះគឺគួរប្រើក្បាច់ដូនតា ឬក្បាច់ម៉ែចែកឲ្យ កុំទាន់ចង់ប្រើក្បាច់សាហាវៗ ទុកប្រើពេលក្រោយៗដែលបទពិសោធន៍កើនមានបន្តិចម្ដងៗ។ មួយវិញទៀតបើអ្នកមិនបានសម្រាកគ្រប់គ្រាន់នោះ អ្នកអាចបាត់បង់សមត្ថភាពផ្លូវភេទដែលមិនអាចបំពេញឲ្យបានពេញលេញបានផងដែរ។
៥. កុំរំពឹងថា អាចឲ្យនាងដល់កំពូល
លើកដំបូង មិនថា បុរស ឬនារីទេសុទ្ធតែមានអារម្មណ៍ភ័យផង ឈឺផ្សាផងដូចគ្នា។ ដូច្នេះ គួរប្រើការបបោសអង្អែលឲ្យយូរដើម្បីឲ្យទឹករំអិលហូរច្រើនពីល្អាងទឹកអម្រិតដែលអំណោយផលក្នុងការអុំទូកមិនសូវឈឺចាប់ខ្លាំង។ ដកដង្ហើមឲ្យវែងៗនៅពេលមានអារម្មណ៍តានតឹង និងនិយាយលួងលោមនាង ឬដកថយពេលនាងឈឺខ្លាំង។ បើអ្នកឆាប់ដល់មុន អាចជ្រើសរើសប្រើដៃលូកចូលក្នុងល្អាងថ្មមៗ រាក់ៗជួយឲ្យនាងបានឡើងដល់ឋានសួគ៌ជាមួយគ្នាដែរ។
៦. កុំងើបចោលនាង
ពេលបេសកកម្មពួកខ្នើយបញ្ចប់ហើយ កុំទាន់ងើបដើរចេញវឹងៗ គួរសំងំ គេងឱបនាងដើម្បីផ្ដល់ភាពកក់ក្ដៅ និង និយាយលួងលោម ឬលេងសើចជាមួយនាងកុំឲ្យបានច្រើន។
មានអ្វីក្រៅពីនេះចង់បន្ថែមទេ?
ប្រែសម្រួល៖ Zacប្រភព៖ cosmopolitan