លែង​ប្រពន្ធ​បាន​៣ខែ​ចង់​ជួប​វិញ​នាង​មិន​ព្រម​ជះ​ខ្លាញ់​ចៀន​ប្រហិត​ដាក់​ឱ្យ​របួស​ធ្ងន់​

11/19/2013 0 Comments A+ a-

ខេ​ត្ដ​តាកែ​វ​ ​៖ យុ​វ​ជន​ជា​ប្ដី​ឈាម​រាវ​ម្នាក់​ស្រ​វឹង​ស្រា​ជោក​ជាំ​បាន​ដើរ​ទៅ​ទិញ​ ​ប្រហិត​ពី​អតីត​ប្រពន្ធ​របស់​ខ្លួន​ជា​អ្នក​លក់​ ​រួច​លើក​ខ្ទះ​ខ្លាញ់​កំពុង​ក្ដៅ​ជះ​ដាក់​នាង​ ​បណ្ដាល​ឱ្យ​របួស​ធ្ងន់​កាល​ពី​វេលា​ម៉ោង​៧និង​៣០នាទី​យប់​ ​ថ្ងៃ​ទី​១៧ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ នៅ​ភូមិ​ព្រៃ​របង​ ​ឃុំ​ព្រៃ​ផ្ដៅ​ ​ស្រុក​ព្រៃកប្បាស​ ​ខេ​ត្ដ​តាកែ​វ​ ​។
ស្ដ្រី​រង​គ្រោះជា​អតីត​ប្រពន្ធ​ឈ្មោះ​ ​សាក់​ ​ម៉ា​លី​ ​អាយុ​១៨ឆ្នាំ​ ​រស់​នៅ​ភូមិ​កើត​ ​ហេតុ​ខាង​លើ​ ​ចំណែក​ជន​សង្ស័យ​ជា​អតីត​ ​ប្ដី​ឈ្មោះ​ ​កង​ ​ជា​ ​អាយុ​២២ឆ្នាំ​ ​រស់​នៅ​ ​ភូមិ​កើត​ហេតុ​ជាមួយ​គ្នា​ ​។
ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​ស្រុក​ព្រៃ​​កប្បាស​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ខាង​លើ​ ​ជា​អតីត​ប្ដី​របស់​នារី​រង​គ្រោះ​បាន​លែង​ ​លះ​គ្នា​៣ខែ​រួច​មក​ហើយ​ ​តែ​ប្ដី​បាន​សុំ​ជា​ ​នា​ជាមួយ​នាង​វិញ​ ​ប៉ុន្ដែ​ប្រពន្ធ​មិន​ព្រម​ ​។ លុះ​មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​បាន​ ​ផឹក​ស្រា​ស្រ​វឹង​ជោក​ជាំ​ក៏​ដើរ​មក​ទិញ​ ​ប្រហិត​ដែល​អតីត​ប្រពន្ធ​ខ្លួន​កំពុង​លក់​​នៅ​មុខ​ផ្ទះ​ ​។
តាម​ប្រភព​ព័ត៌មាន​ពី​អតីត​ប្រពន្ធ​ ​បាន​ឱ្យ​ដឹង​ថា​ ​ពេល​អតីត​ប្ដី​របស់​នាង​ ​កំពុង​ទិញ​នាង​បាន​ប្រាប់​ថា​“ចាំ​ប​ន្ដិ​ច​សិន​” និយាយ​សឹង​មិន​ទាន់​ផុត​ពី​មាត់​ផង​ ​ស្រាប់​ ​តែ​អតីត​ប្ដី​រូប​នោះ​លើក​ខ្ទះ​ខ្លាញ់​កំពុង​ពុះ​ ​ជះ​មក​លើ​ខ្លួន​នាង​ចំ​មុខ​ខាង​ស្ដាំ​ ​ដៃ​ជើង​ ​ទាំង​សងខាង​ ​ដើម​ទ្រូង​បង្ក​ឱ្យ​រលាក​របួស​ ​ពេញ​ខ្លួន​ ​។ ភ្លា​មៗ​នោះ​បង​ប្អូន​បាន​ដឹក​ ​បញ្ជូន​នារី​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ ​ពេទ្យ​បង្អែក​ស្រុក​ព្រៃកប្បាស​ ​និង​បាន​ ​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ឃាត់​ខ្លួន​ ​ជន​សង្ស័យ​តែ​ម្ដង​ ​។
ក្រោយ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ ​ឆ្លើយ​សារភាព​ថា​ ​ខ្លួន​ពិត​ជា​បាន​ជះ​ខ្លាញ់​ ​ដាក់​អតីត​ប្រពន្ធ​ពិត​មែន​ ​ព្រោះ​តែ​ខ្លួន​ ​ស្រឡាញ់​ប្រពន្ធ​ពេក​ ​ហើយ​ចង់​ជួប​ជា​នា​​គ្នា​វិញ​ ​តែ​នាង​មិន​ព្រម​ ​ដូច្នេះ​ខ្លួន​ក៏​ធ្វើ​ ​បែប​នេះ​តែ​ម្ដង​ ​។
ចំណែក​នារី​រង​គ្រោះជា​អតីត​ប្រពន្ធ​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​ខ្លួន​មិន​អាច​ជា​នា​ជា​ ​មួយ​លោក​ប្ដី​ពូកែ​ផឹក​នេះ​បាន​ទេ​ ​បើ​បាន​ ​បែក​គ្នា​ពិត​ជា​ល្អ​ ​តែ​បើ​ធ្វើ​ដាក់​នាង​បែប​ ​នេះ​នាង​សុំ​ឱ្យ​ច្បាប់​ចាត់​ការ​តាម​នីតិ​វិធី​ ​ទៅ​ចុះ​ ​។
បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​ ​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ ​ស្រុក​ព្រៃកប្បាស​ក​សាង​សំណុំ​រឿង​បញ្ជូន​ ​ទៅ​ស្នង​ការ​ ​និង​បញ្ជូន​ទៅ​សាលា​ដំបូង​ ​ខេ​ត្ដ​តាកែ​វ​ ៕
_____________________
ប្រភពព័ត៌មានពី៖ នគវត្ត


Read more: http://www.cambodiapage.info/?p=4411#ixzz2l5GdHjyR