នារីក្លាហាន បើកម៉ូតូដេញ តាមចោរឆក់កាបូប ជ្រុលទៅបុកខឿន វិមានឯករាជ្យ ដួលរង របួសធ្ងន់
ភ្នំពេញ : នារីក្លាហានម្នាក់ ដោយខឹងចោរឆក់កាបូប របស់ខ្លួន តែមិនបានសម្រេច បានបើកម៉ូតូ ដេញតាម ចោរ តាំងពីមុខក្រសួង សាធារណការ ជិតវត្តភ្នំ តាមផ្លូវព្រះ នរោត្តម លុះដល់វិមានឯករាជ្យ ស្រាប់តែ ជ្រុល ចង្កួតទៅបុក ខឿន ដួលរងរបួសធ្ងន់តែម្នាក់ឯង រីឯចោរឆក់ បើកម៉ូតូគេចខ្លួន បាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ច នៅតាមផ្លូវចេញជួយអន្តរាគមន៍នោះឡើយ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ គេបានឃើញនារី ម្នាក់ បើកម៉ូតូស្កុបពី ស៊េរីឆ្នាំ២០១២ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1BC-4491 ជិះម្នាក់ឯងទៅបុកខឿនវិមាន ឯករាជ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិរបស់ខ្លួន ជួយដឹកបញ្ជូនទៅកាន់មន្ទី ពេទ្យកាល់ម៉ែត។
សាក្សីបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះរូបនេះ បានចេញពីស្រស់ស្រូប អាហារពេលព្រឹក នៅម្តុំវត្តភ្នំ តែម្នាក់ឯង លុះពេលបើកម៉ូតូ មកដល់មុខក្រសួង សាធារណការ តាមផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែលេចមុខចោរឆក់ ធ្វើសកម្មភាពឆក់យកកាបូប ស្ពាយ តែមិនបានសម្រេច ពេលនោះ នារីរងគ្រោះ បានស្រែកថាចោរៗ និងបានជិះម៉ូតូដេញតាមពី ក្រោយ តាំងពីកន្លែងកើតហេតុ ដោយឆ្លងកាត់ភ្លើងស្តុប និងគោលដៅសមត្ថកិច្ច ចរាចរជាច្រើនកន្លែង តែមិនចេញជួយអន្តរាគមន៍ រហូត ដល់ចោរឆក់ និងជនរងគ្រោះ បើកម៉ូតូ ដល់វិមានឯករាជ្យ ស្រាប់តែចោរឆក់ កាច់ចង្កួតទាន់ រីឯនារីរង គ្រោះ កាច់ចង្កួតមិនទាន់ ក៏ជ្រុលទៅបុនខឿនតែម្តង ។
ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានសាច់ញាតិ របស់ខ្លួន ជួលម៉ូតូកង់បី បញ្ជូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ក្រោយពីដួលម៉ូតូ បាក់ដៃម្ខាង ៕
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday
Read more: http://www.cambodiapage.info/?p=4428#ixzz2l5FkuSQw