យកកូន កាំបិតធ្វើជាអាវុធ ភ្ជង់និងចាក់ក អ្នកបើករថយន្ត តាក់ស៊ីម៉ែត្រ ប្លន់យករថយន្ត
ភ្នំពេញ ៖ អ្នកបើករថយន្ត តាក់ស៊ីម៉ែត្រម្នាក់ ត្រូវជន សង្ស័យម្នាក់ បានធ្វើសកម្ម ភាព យកកូនកាំបិតភ្ជង់ប្លន់យករថយន្ត ជិះគេចខ្លួនបាន បន្តិច ក៏ឈប់រថយន្តចុះរត់ គេចខ្លួនបាត់ បន្សល់ទុក្ខរថយន្ត ឲ្យសមត្ថកិច្ចមកពិនិត្យ ដើម្បីកំណត់មុខសញ្ញា តាមក្រោយ ។ ហេតុការណ៍ ប្រើកូនកាំបិត ធ្វើជាអាវុធ ភ្ជង់ និងចាក់កឲ្យរងរបួស អ្នកបើក រថយន្តតាក់ស៊ីម៉ែត្រ កើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ តាមបណ្តោយផ្លូវ ជាតិលេខ១ ស្ថិតក្នុងភូមិទួលចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
សមត្ថកិច្ច ដែលចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើករថយន្ត តាក់ស៊ីម៉ែត្រ ដែលត្រូវជនសង្ស័យ ចាក់នឹងកូនកាំបិតឲ្យរង របួសនោះ ឈ្មោះ តូច វុធថា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យោងតាមប្រភពពត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដឹកជនសង្ស័យ ចេញពីផ្សាររាត្រីទៅផ្សារទួលសង្កែ រួចបានត្រឡប់មកផ្សារ ព្រែកឯង លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានដកកូនកាំបិត ចាក់ភ្ជង់ប្លន់ ចំករ បុរសរងគ្រោះ ហើយ រថយន្តតាក់ស៊ីម៉ែត្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-1147 បានសម្រេច ហើយជិះគេចខ្លួនបាត់ភ្លាមៗ ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ ។
តាមប្រភពព័ត៌មាន ជនរងគ្រោះ បានប្រាប់ សមត្ថកិច្ចថា ខណ:ជនសង្ស័យ យកកាំបិត ចាក់កនោះ ជនរងគ្រោះហៅ តាមវិទ្យុទាក់ទង ទៅកាន់ស្នាក់ការ ក្រុមហ៊ុន ពីហេតុការណ៍កើតឡើង ហើយដោយរថយន្ត តាក់ស៊ីម៉ែត្រ មានបំពាក់ប្រព័ន្ឋ GPS ទើបបង្កលក្ខណ: ងាយស្រួល ដល់សមត្ថកិច្ច និងបុគ្គលិក ក្រុមហ៊ុន តាមចាប់ ជនសង្ស័យ ខាងលើ រហូតទៅដល់ចំណុចមុខច្រក ចូលសួនទឹកសន្តិភាព តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ដោយស្ថាន ភាពមិនអំណោយផល ទើបជនសង្ស័យបានឈប់រថយន្តហើយចុះពីរថយន្តរត់គេចខ្លួនបាត់ភ្លាមៗតែម្តង ។
បច្ចុប្បន្នរថយន្តជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ចាំជនរង គ្រោះ មកដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវតាមចាប់ជន សង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
_____________________
ផ្តល់សិទ្ធិដោយ៖ DAP
ផ្តល់សិទ្ធិដោយ៖ DAP
Read more: http://www.cambodiapage.info/?p=4406#ixzz2l5H7gN6Z