ខឹង​​ប្រ​ពន្ធ​​ទៅ​​រំ​ខាន​​ពេល​​ផឹក​ស៊ី វាយ​​រ​ហូត​​ស​ន្លប់​​តាម​ផ្លូវ ពេល​​ដឹង​ខ្លួន​​បន្ត​ទាត់​​ធាក់​​​គ្មាន​ប្រ​ណី

11/19/2013 0 Comments A+ a-

Wat-181115​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ប្រើ​​អំ​ពើ​ហិ​ង្សា វាយ​​ស្ដ្រី​​ជា​​ប្រ​ពន្ធ ព្រោះ​តែ​​ខឹង​​នាង​​ មក​​តាម​​ហៅ​​ទៅ​ផ្ទះ ក្នុង​ពេល​ដែល​​​ស្វា​មី​កំពុង​​ផឹក​ស៊ី ជា​មួយ​​មិត្ត​ភក្តិ ប​ណ្ដា​ល​ឱ្យ​​នាង​​ដួល​សន្លប់​​នៅ​នឹង​ក​ន្លែង ហើយ​​បុរ​ស​​ជា​​ប្តី​​ ដែល​មាន​​ចិត្ត​កំ​ណាច ក៏​ត្រូវ​​នគរ​បាល​​ចុះទៅ​អន្ដរាគមន៍ ឃាត់ខ្លួន​បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង ១​និង​៣០ នាទី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​ផ្លូវលំ​នៅមុខ បន្ទាយទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
ស្វាមី​ចិត្តកំណាច​មានឈ្មោះ ប៊ុន សុធា អាយុ ២៥​ឆ្នាំ ចំណែក​នាង​ជា​ប្រពន្ធ មានឈ្មោះ ថាច់ អៀង អាយុ ២៤​ឆ្នាំ ពួកគេ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ហើយ​ស្ដ្រី​ជា​ប្រពន្ធ បាន​រងរបួស​ប៉ោង​មុខមាត់ និង​សន្លប់​បាត់ស្មារតី​។ មុនពេល​កើតហេតុ ស្ដ្រី​ជា​ប្រពន្ធ​បាន​ទៅ តាម​ហៅ​ប្ដី​ដែល​កំពុង​ផឹកស៊ី ជុំ​មិ​ត្ដ​ភក្ដិ​នៅ​ជិត កន្លែង​កើត​ហេតុ ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ នាំ​ឲ្យ​បុរស​ជា​ប្តី​ខឹង​ខ្លាំងពេក ក៏មាន​ជម្លោះ​ពាក្យសំដី ។​
 ​ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ  នាង​បាន​ដើរ​ត្រឡប់ទៅផ្ទះ​មុន ស្រាប់តែ​ប្ដី​មិន​អស់​ចិ​ត្ដ បាន​ទាញ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-8995 ជិះ​ទៅតាម​ក្រោយ ហើយ​ចាប់វាយ​ប្រពន្ធ ជាច្រើន​ដៃ​រហូត​ដួលសន្លប់ ស្ដូកស្ដឹង​តែម្ដង​។ លុះ​មួយសន្ទុះ​ក្រោយមក ប្រពន្ធ​ដឹងខ្លួន​ឡើង​វិញ បុរស​ជា​ប្តី​ក៏បាន​ចាប់​នាង​បោចសក់ បោក​ផ្ទប់​នឹង​ជញ្ជាំង​ថែមទៀត ហើយដោយ​ឃើញ​ពី​ភាព​សាហាវព្រៃផ្សៃ​ពេក អ្នកជិតខាង​បាន​ហៅ នគរបាល​ប៉ុស្តិ៍ ទៅ​ជួយ​អន្តរាគមន៍​៕

ប្រភពពី វត្តភ្នំ