នៅ​សល់ ៣ ថ្ងៃ​​ចូល​​រោង​ការ ប​បួល​​មិត្ត​ភក្តិ​​ទៅ​រក​​អុស ត្រូវ​​ឡាន​​បុក​​ស្លាប់ ២​​នាក់ របួស​ធ្ងន់​​ម្នាក់​

11/19/2013 0 Comments A+ a-

Wat-181116​ខេត្ត​កំពង់ធំ ៖ កូន​កំ​លោះ​​ដែល​​ត្រៀម ចូល​​រោង​ការ​​នៅ​​ថ្ងៃ​ទី​​១៨ ខែ​វិច្ឆិ​កា បាន​​បបួល​​មិត្ត​ភក្តិ​ទៅ​រក​​អុស ក៏​​ជួប​​រឿង​​អ​កុ​ស​ល ត្រូវ​​ឡាន​​បុក​​ស្លាប់ ២ នាក់​​​ហើយ​ម្នាក់​ទៀត បាន​​រង​របួស​​ធ្ងន់ ដេ​ក​​សន្លប់​​រដូក​រណែ​ល នៅ​ក្នុង​​ថ្លុក​ឈាម យ៉ាង​​អា​ណោច​អា​ធ័មនៅតាម​ផ្លូវជាតិ​លេខ​៦២ ពី​ខេត្តកំពង់ធំ ទៅ​ខេត្តព្រះវិហារ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​វេលា​ម៉ោង ១៨​និង​២៥ នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្រង់​ភូមិ​ជំទប់ ឃុំ​ជៃ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
សមត្ថកិច្ច​ដែល​បាន ចុះទៅ​អន្តរា​គម​ន៏​បាន​ឲ្យ​ដឹងថា សាកសព​បុរស ២ នាក់​ត្រូវ​រថយន្តបុក​និង​កិន​ខ្ទេច​ក្បាល ធ្លាយ​ខួរ​រាយប៉ាយ​ពេញ​ផ្លូវ និង​អ្នករងរបួស​សន្លប់ ក្នុង​ថ្លុកឈាម ដោយ​គេ​រកឃើញ ម៉ូតូ​ម៉ា​កវេ​វ អាល់​ហ្វា ពណ៌​ក្រហម​មួយគ្រឿង ដែលជា​របស់​ជនរងគ្រោះ និង​ឃើញ​អំបែង​ចង្កៀង​ម៉ូតូ​ផងដែរ​។ សមត្ថកិច្ច​បា​នស​និ្ន​ដ្ឋា​ន​ថា វា​ជា​អំពើ​គ្រោះថ្នាក់​ចរាចរ បង្កដោយ​ភាគី​ម្ខាង ជា​រថយន្ត ដែល​បើក​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​បាន​បុក​ម៉ូតូ​ពីក្រោយ ពេញ​មួយ​ទំហឹង នៅលើ​ទ្រូងផ្លូវ​ខាងស្ដាំ​តែម្ដង​។​
 ​យុវជន​រងគ្រោះ​រួមមាន​ឈ្មោះ ទីន សុថា​ន អាយុ ១៨ ឆ្នាំ​បាន​ស្លាប់ ជា​បើក​ម៉ូតូ និង​អ្នកជិះ​ពីក្រោយ  ២ នាក់​ទៀត ឈ្មោះ អេ​ន អ៊ី អាយុ ១៦ ឆ្នាំ​បាន​ស្លាប់  អ្នក​ទាំង ២ នៅ​ភូមិ​សំពុង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ចំណែក​យុវជន​រងរបួស​ធ្ងន់ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​។ ក្រុមគ្រួសារ​សព​បាន​ឲ្យ​ដឹងថា យុវជន​ទាំង ៣ នាក់​នេះ​គឺ​ម្នាក់​ស្លាប់​ឈ្មោះ ទីន សុថា​ន នេះ​ជា​ម៉ី​ខ្លួន​កូនកំលោះ ដែល​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃ ០១ រោជ ខែ​ក​ក្តិ​ក ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​នៅ​ថ្ងៃកើតហេតុ កូនកំលោះ​បាន​នាំ​មិត្តភក្ដិ​ទៅរក​អុស មក​ដុត​ក្នុង​ពី​ធី​មង្គលការ តែ​ជា​អកុសល​ត្រូវ​ឡាន​បុក​ស្លាប់ យ៉ាង​អាណោចអាធ័ម ចំណែក​រថយន្ត​ដែល​បង្ក បាន​បើក​គេចខ្លួន បាត់ស្រមោល​តែម្តង​៕

ប្រភពពី  វត្តភ្នំ