បុរសអាយុ២១ឆ្នាំ ចាប់រំលោភនារីអាយុ២៥ ឆ្នាំ បន្ទាប់ពីពឹងឲ្យជួយដឹកស្រូវពីស្រែមកផ្ទះ
បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើនារីជនរងគ្រោះបានសម្រេចចំនួន១ដងក៏ដូចជានារីជនរងគ្រោះបានស្រែកនិងបាន រើបំរាស់។ឳពុកម្តាយរបស់នាងក៏បានមកដល់កន្លែងកើតហេតុក្នុងផ្ទះបាយរបស់ជនរងគ្រោះកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នំា២០១៣កន្លងទៅនេះគណ:ពេលដែលឳពុកម្តាយរបស់នារីជនរងគ្រោះកំពុងតែនៅលើផ្ទះបន្ទាប់មកក្រុមគ្រួសារនារីជនរងគ្រោះក៏បានចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននិងបានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចចំណាត់ការទៅ តាមនិតិវិធីច្បាប់បន្តផងដែរ។
លោកវរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិនខេត្តសៀមរាបបានឲ្យដឹងថាបន្ទាប់ពីកម្លំាងនគរបាលយើងបានធ្វើការសួរនំាចំពោះជនសង្ស័យដែលបានប្រព្រឹត្តនៅសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើនារីជនរងគ្រោះដែលមានអាយុ២៥ឆ្នំារហូតបានសម្រេចចំនួន១ដងដែល ជានាក់ភូមិជាមួយគ្នានោះ។ជនសង្ស័យដែលមានឈ្មោះយ៉ា ចិត្ត អាយុ២២ឆ្នំារូបនេះបានឆ្លើយសារភាពថាកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នំា២០១៣កន្លងទៅនេះគណ:ពេលដែលឳពុកម្តាយរបស់នារីជនរងគ្រោះកំពុងតែនៅលើផ្ទះក៏ដូចជាខ្លួនបានជួយ ដឹកស្រូវឳពុកម្តាយរបស់នារីជនរងគ្រោះមកផ្ទះនិងបានហូបបាយពេលល្ងាចនិងបានមើលទូរទស្សន៍ចប់នៅលើផ្ទះខាងលើហើយនោះសង្ស័យក៏បានចុះមកខាងក្រោមផ្ទះដោយភ្លាមៗនោះនារីជនរងគ្រោះក៏បានដើរទៅផ្ទះបាយរបស់នាងដើម្បីទៅយកសាច់មាន់និងម្ហូបផ្សេងទៀតរៀបចំទុកដាក់ឲ្យបានល្អស្រាប់តែលុចមុខជនសង្ស័យរូបនេះស្ទុះចេញមកចាប់អោបនិងបានផ្តួលនារីជនរងគ្រោះនិងបានយកដៃបិតមាត់រួចក៏បានធ្វើសកម្មភាពរំលោភរហូតបានសម្រេចចំនួន១ដងតែម្តង។
ដោយមួយសន្ទុះក្រោយមកជនសង្ស័យដែលមានឈ្មោះយ៉ា ចិត្ត រូបនេះមិនព្រមលែងនៅតែអោបនិងបានយកដៃបិតមាត់នារីជនរងគ្រោះ ដ៏ដែលនោះ ជនសង្ស័យក៏បានចាប់ផ្តើមធ្វើសកម្មភាពរំលោភសេពសន្ថវ:ទៅលើនារីជនរងគ្រោះម្តងទៀតតែត្រូវនាងស្រែកនិងបានរើបំរាស់ផងនោះឳពុកម្តាយរបស់នាងក៏បានមកដល់កន្លែងកើតហេតុក្នុងផ្ទះបាយរបស់ជនរង គ្រោះតែម្តង។បច្ចុប្បន្នបុរសរូបនេះត្រូវបានលោកវរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិនខេត្តសៀមរាបក៏សាងសុំណុំរឿងនិងបញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តសៀមរាបហើយដើម្បីចំណាត់ការទៅតាម និតិវិធីច្បាប់៕
__________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
