ព្រះសង្ឃមួយអង្គចង ក ធ្វើអត្តឃាតដោយមិនដឹង​មូលហេតុ

11/24/2013 0 Comments A+ a-

ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ទាំងព្រលឹមអុល ដោយ សារតែ​មានព្រះសង្ឃ ហែកស្បង់ជីពរចងក ធ្វើ​អត្ត​ឃាតសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ ត្រូ វ បាន យាយជី ប្រទះឃើញស្លាប់នៅក្នុងបន្ទប់ខណៈពេល​ដែល​ទៅនិមន្ត មក​ឆាន់​ពេល​​ព្រឹក។ ហេតុការនេះត្រូវបាន យាយជីប្រទះឃើញសាកសព​ ព្រះសង្ឃសុគត់នៅក្នុងកុដ្ឋ កាលពីវេលាម៉ោង ៦.៣០​នាទីព្រឹក ថ្ងៃទី​២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងអាស្រមមជ្ឈមណ្ឌលវិបុស្សនាធុរៈ​ខេត្ត កំពង់ធំ ភូមិ បន្ទាយយមរាជ ឃុំ ប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
​តាមការឲ្យដឹងពី យាយជីតា ជីមានឲ្យដឹងថា នៅព្រឹក​ថ្ងៃកើតហេតុ ព្រះសង្ឃគ្រប់គ្នា បានមកជួបជុំគ្នា ទៅនិមន្តបបរ តែក៏បាត់ ព្រះ​សង្ឃមួយអង្គក៏ បាន​ឲ្យ យាយជីទៅមើលក្រែង ព្រះសង្ឃមានជម្ងឺមិនអាច មកឆាន់អា ហារ ពេលព្រឹកបាន លុះទៅ​ដល់​កុដ្ឋក៏ស្រាប់​តែ ទ្វារបិទជិត ហើយក៏បានរុញទ្វារចូលទៅ ក៏ប្រទះឃើញ ចងការស្លាប់ដោយស្បង់ជីពរ ។ ក្រោយពីកើតហេតុ គណៈ​កម្មការ​វត្ត​បាន​​រាយណ៍ ជូនសមត្ថកិច្ចជំនាញ ចុះមកធ្វើកុសល់វិច្ឆ័យ ដោយមាន ការចូលរួមពីសំណាក់គ្រូពេទ្យ និង​អធិការ​ប៉ូលិលស្រុកសន្ទុក ជំហ៊ានដំបូង​សមត្ថកិច្ច​សណ្ឋានថា ពិតជាបាន​ចងកធ្វើអត្តឃាតដោយខ្លួនឯង មូលហេតុអ្វីដែលបណ្តាលឲ្យ ព្រះសង្ឃគិតខ្លី ឬមាន​អ្នកគំរាម បង្ខំអ្វីនោះ រហូតឈានដល់ការសម្លាប់​ខ្លួន​នេះ ​សមត្ថកិច្ចនឹងរួបរួមភស្តុតាង រក មូល ហេតុ​បន្ថែមទៀត ។
សាកសពព្រះសង្ឃ ត្រូវបានសាច់ញ្ញាតិបញ្ជាក់ថា ព្រះនាម ថ្លុង រុន ព្រះជន្មាយុ ៣៧ព្រះវស្សា មាន ស្រុក​កំណើតរស់នៅ ភូមិ ចើ​ង​ដើង ឃុំ ចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រះសង្ឃបួស បាន ៧ព្រះវស្សាជា សាមណេ ធ្លាប់បួសនៅវត្ត ព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រះ សង្ឃរូបនេះធ្លាប់ដើរគង់ នៅជាច្រើនវត្ត លុះជាចុងក្រោយ ព្រះសង្ឃ​បាន​មកគង់​នៅអាស្រមនេះ ទើបតែបាន ៣ ថ្ងៃក៏បានចងក​សម្លាប់តែម្តង ។
តាមការសំណូមពរ ជាប្រជាពលរដ្ឋទូទៅ ឲ្យសមត្ថកិច្ច ជួយ​តាម​​​ស្រាវជ្រាវ មូលហេតុ ឲ្យបានច្បាស់លាស់ ពាក់​​​​ព័ន្ឋទៅនឹង ការ​ធ្វើ​អត្តឃាតសម្លាប់ខ្លួនព្រះសង្ឃ ដោយ អាថ៌កាំបាំង ដើម្បីឲ្យ ប្រជាពលរដ្ឋ ដឹងរឿងរ៉ាវច្បាស់លាស់ មិនមែនដូចរាល់ដង ឲ្យតែមាន មនុស្ស ស្លាប់ សមត្ថកិច្ចតែងតែនិយាយ​ថា វិកលចរិក នឹងឡប់សតិ ចំនែកឯធាតុពិត សមត្ថកិច្ច មិនបាន បំពេញភារៈកិច្ច និ​ង​តួ​នាទី​ឲ្យអស់លទ្ធភាព បែរជាទទួលយក​សំដីអាចាមរាម មកធ្វើជាការពិត ជាក់ ស្តែងព្រះសង្ឃមួយអង្គនេះ មិនមែនវិកលចរិកនោះ​ទេ ដែល​​​​​ប្រជាពលរដ្ឋ សង្ឃឹមថា ការស្លាប់ ដ៏ អាថ៌កាំបាំងនេះ នឹងទទួលបានពន្លឺណាមួយ សមហេតុផល ៕
DSC05294DSC05329DSC05295DSC05323
_______________________
ប្រភពព័ត៌មានពី៖ វាលឥន្ទ្រី