បាតុករ​ប្រឆាំង​រដ្ឋាភិ​បាល​យីង​ឡាក់​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ក្រុង​បាង​កក​ដើម្បី​ទម្លាក់​រដ្ឋា​ភិបាល​និយម​ថាក់​ស៊ីន​បាតុករ​ប្រឆាំង​រដ្ឋាភិ​បាល​យីង​ឡាក់​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ក្រុង​បាង​កក​ដើម្បី​ទម្លាក់​រដ្ឋា​ភិបាល​និយម​ថាក់​ស៊ីន​

11/25/2013 0 Comments A+ a-

30220452-01_big-344x229ពេញ​មួយ​ថ្ងៃ​អាទិត្យ​ទី​២៤​ វិច្ឆិកា​ ​នេះ ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល​ថៃ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មហា​វិថី​រ៉ាជ​ដំណឺន​ ​កណ្តាល​ក្រុងបាង​កក​ ​ដើម្បី​​ទម្លាក់​​រដ្ឋា​ភិបាល​របស់​លោកស្រី​ យីង​ ឡាក់ ​ដែល​ក្រុម​បាតុករ​ចាត់​ទុក​ថា​ជា​រដ្ឋា​ភិបាល​​និយម​ថាក់​ស៊ីន​​ ។​
ក្រុម​បាតុករ​ហៅ​ថ្ងៃ​ទី​២៤​ វិច្ឆិកា​នេះ ​ថា​ជា​ទិវាប្រយុទ្ធ​ដ៏​ធំមួយ​សម្រាប់​ការ​គាស់​រំលើង​របប​ថាក់​ស៊ីនចេ​ញពី​ប្រទេស​ថៃ ​។​
មេដឹក​នាំបាតុករ​ លោក​ស៊ូថេប​ ថង​សុបាន​ បានអំពាវ​នាវ​អោយ​ប្រជា​ពល​រដ្ឋ​ថៃ​ដែល​មិន​ចូល​ចិត្ត​របប​ថាក់​ស៊ីន​និយម​ ដើម្បី​ចូល​រួមក្នុង​ការ​តវ៉ា​នោះ ​។ លោ​កថង​​សុបាន​ គ្រោង​នឹង​ប្រមូល​អ្នក​ចូល​រួម​ ប្រឆាំង​និង​រដ្ឋាភិ​បាល​អោយ​បាន​យ៉ាង​តិច​​១​លាន​នាក់​ ។​
ក្រុម​បាតុករ​ បាន​ថ្កោល​ទោស​រដ្ឋា​ភិបាល​របស់​លោក​ស្រី​យីង​ឡាក់​ ដែល​បាន​អនុម័ត​​ច្បាប់​លើកលែង​ទោស​ដល់​អ្នកនយោបាយ​ ដែល​ជា​ការ​បើក​ផ្លូវ​អោយលោក​ថាក់​​ស៊ីន វិល​ត្រឡប់​ចូលស្រុក​វិញ​៕
ប្រភពពី Free Press Magazine