ឃាតកនាំបុរសម្នាក់ យកមកវាយសម្លាប់ នៅចុងព្រលានយន្តហោះខេត្តបាត់ដំបង

11/12/2013 0 Comments A+ a-

បាត់ដំបង: កម្លាំង​សន្តិសុខ​យាម​ការពារ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ មាន​ស្នាម​វាយ​ក្បាល​ពីក្រោយ និង​ផ្នែក​ខាង​ផ្ទៃមុខ និង​យក​អាវ​រឹត​ក​ស្លាប់​ផ្កាប់មុខ នៅ​ចុង​ព្រលានយន្តហោះ​ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​
​    ​
​ប៉ូលិស និង​ប៉េអឹម ខេត្តបាត់ដំបង បាន​សន្និដ្ឋានថា បុរសរងគ្រោះ ត្រូវ​ឃាតក​វាយ​ស្លាប់ រួចហើយ​យក​អាវ​រឹត​ករ​អូស​ទៅ​ដាក់​ក្នុង​គម្ពោធ​ព្រៃ និង​រកឃើញ​វត្ថុតាង​ខ្សែក្រវាត់​មួយ ដែល​ឃាតក​ដោះ​ចោល​ទៅ​ជាប់​នៅលើ​ចុងឈើ​គម្ពោធ​ព្រៃ​កន្លែងកើតហេតុ និង​ប៊ូឡុង​វី​ស ធួ​ប​ចង្កឹះ​ផ្សា​ដែក ៥ ដើម សម្ភារៈ​ផ្សេងទៀត ទំនង​ជនរងគ្រោះ​ពាក់ព័ន្ធ និង​ក្រុម​ជាងផ្សារដែក​ណាមួយ​នៅក្នុង​ក្រុង​បាត់ដំបង​។​
​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ដែល​ស្លាប់​នៅមាន​កំពស់​ប្រហែលជា ១,៦០ ម៉ែត្រ​ពាក់អាវ​ស​ដៃ​វែង​ខោ​ជើង​ខ្លី​ត្រឹម​ក្បាលជង្គង់ ពណ៌​គ​គីស កាត់សក់​ខ្លី​។ សាកសព​គ្មាន​ន​ណា​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​ក្នុង​ខ្លួន​សាកសព​គ្មាន​បន្សល់​អ្វី​ជា​សម្គាល់​ឡើយ​។​
​    ​
​លោក ឡា​ច ប្រុស បាន​ស្រង់​សំដី​កម្លាំង​សន្តិសុខ​យាម​ការពារ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង មក​បញ្ជាក់ថា កាលពីពេល​ព្រលប់ៗ​ថ្ងៃទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០១៣​នោះ គឺ​កម្លាំង​សន្តិសុខ​បានឃើញ​ម៉ូតូ​ចំនួន ២ គ្រឿង​ជិះ​គ្នា​៥​នាក់ (​គឺមាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៣​នាក់​) បាន​ជិះ​ចូលមក​ខាងក្នុង​បរិវេណ​ព្រលានយន្តហោះ​នេះ​។ ក្រោយមក​ឃើញ​ម៉ូតូ​២​គ្រឿង​នោះ ជិះ​ចេញ​ទៅវិញ​ដោយ​ឃើញ​មាន​គ្នា​តែ​៤​នាក់​ទេ​។ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃទី​ខែវិច្ឆិកា​នោះ កម្លាំង​សន្តិសុខ​បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​បរិវេណ​ប្រ​លាន​យន្តហោះ​នោះ ដើម្បី​ដេញ​ក្មេងៗ​សិស្សសាលា​ដែល​ជិះ​ចូល​មកលេង​នៅ​តំបន់​នេះ ចេញទៅ​វិញ​ហើយ បានឃើញ​ភ្លើង​ម៉ូតូ​២​គ្រឿង នៅ​ចំណុចកើតហេតុ ហើយ​ជិះ​ល្បាត​ទៅ​មើល ស្រាប់តែ​ឃើញ​កន្ត្រក​ជ័រ​មួយ​សម្រាប់​ស្រីៗ​ទៅ​ផ្សារ នឹក​សង្ស័យ​បាន​ចូលទៅ​មើល ឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​ផ្កាប់មុខ នៅ​ទៅនោះ ហើយ​រាយការណ៍​ជួន​ដំណឹង​ទៅខាង​សមត្ថកិច្ច​តែម្ដង​។​
​    ​
​លោក​បាន​បញ្ជាក់ថា “​ករណីនេះ គឺជា​ករណី​ឃាតកម្ម ព្រោះ​នៅលើ​សាកសព មាន​ស្នាម​វាយ​ត្រង់​ក្បាល​ពី​ខាងក្រោយ ឡើង​ហើមប៉ោង និង​ផ្នែក​ផ្ទៃមុខ ហើយ​ឃាតក​នាំគ្នា​យក​អាវ​ដែល​ជនរងគ្រោះ​ពាក់ រឹត​ទា​ក់ក​អូស​ទៅ​ដាក់​ក្នុង​គម្ពោធ​ព្រៃ​”​។ ចំណែក​ខ្សែក្រវាត់​មួយ​ដែល​នៅជាប់​លើ​ចុងឈើ​ក្បែរ​សា​សព​នោះ គឺ​ឃាតក​ប្រើ​វាយ​ជនរងគ្រោះ​ដែរ​។ ឃាតក​មាន​គ្នា​ចាប់ពី​បី​ទៅ​បួន​នាក់ ធ្វើ​សកម្មភាព​វាយ​សម្លាប់​ជនរងគ្រោះ​បែបនេះ​។​
​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ព័ត៌មាន​លំអិត ដើម្បី​ស្វែងរក​វែកមុខ​ឃាតករ​ដៃដល់ ចាប់​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ និង​កំពុង​ស្រាវជ្រាវ​នៅតាម​រោង​ជាងផ្សារដែក នៅក្នុង​ក្រុង​បាត់ដំបង​ថា តើ​មាន​បាត់​កម្មករ​ជា​សមាជិក​ម្នាក់​ណា​ទេ ឈ្មោះ​អ្វី​?៕
​បុរស​ម្នាក់​ត្រូវបាន​ឃាតក​ដឹក​យកមក​សម្លាប់​នៅ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង
ប្រជាពលរដ្ឋ​កំពុង​ចោមរោម​មើល សព​បុរស​ម្នាក់​ដែល​ឃាតក​មិន​ស្គាល់មុខ​សម្លាប់ ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ​

ប្រភពពី CEN


Read more: http://www.cambodiapage.info/?p=3506#ixzz2kQ6hbd87