ចាប់ខ្លួនមន្រ្តី នគរបាល នៅមន្ទីរប្រឆាំង គ្រឿងញៀន ក្រោយចង់ទៅ ដុតរថយន្តមួយគ្រឿងពេល កំពុងចាក់សាំង

11/18/2013 0 Comments A+ a-

ភ្នំពេញ៖ កម្លាំងសន្តិសុខ និងកម្លាំង សមត្ថកិច្ច មូលដ្ឋាន បានចាប់ខ្លួន បុរសម្នាក់ ខណៈជននេះ ប្រុងចូលទៅដុត រថយន្តមួយគ្រឿង ដែលម្ចាស់របស់វា កំពុងចូលចាក់សាំង នៅស្ថានីយ៍ប្រេង កាល់តិច ស្ថិតនៅច្រកចូល ខ្លោងទ្វារវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ប្រមាណ ៧៖១៥នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។
ជននេះ ត្រូវបានសមត្ថកិច្ច ក្រោយការសួរនាំ គឺជាមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងមូលហេតុ នៃការចង់ដុតរថយន្តរបស់ប្រជាពលរដ្ឋ ពេលកំពុងចូលចាក់សាំងនោះឡើយ ខណៈសមត្ថកិច្ច កំពុងសាកសួរបន្តទៀត។
សេចក្តីរាយការណ៍ពី សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ចូលចាក់សាំង ស្រាប់តែជននេះ បានដើរសំដៅបំណង ចូលដុតកំទេចចោល តែដោយសារ ដឹងទាន់ ទើបសន្តិសុខ ចាប់ឃាត់ និងរាយការណ៍ ជូនសមត្ថកិច្ច មកនាំខ្លួន។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជននេះមាន ឈ្មោះ ស៊ុន មករា អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ នៃទង្វើរបស់ ជននេះទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល