ឆក់ឡេបថបបាន៣ម៉ោង នគរបាលចាប់ខ្លួន
ភ្នំពេញ: នគរបាលបានចាប់ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ឡេបថប បានរយៈពេល៣ម៉ោង ហើយយកឡេបថបនោះមកលក់នៅហាងកុំព្យូទ័រមួយនៅផ្លូវកម្ពុជាក្រោម។ ចំណែកបក្ខពួកម្នាក់បានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ វិច្ឆិកា ២០១៣ នៅចំណុចខាងមុខភោជនីយដ្ឋាឡឺប្រេស៊ីដង់ ផ្លូវកម្ពុជាក្រោម ខណ្ឌទួលគោក។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ វិច្ឆិកា ២០១៣ នៅចំណុចខាងមុខភោជនីយដ្ឋាឡឺប្រេស៊ីដង់ ផ្លូវកម្ពុជាក្រោម ខណ្ឌទួលគោក។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ឈៀក សុភ័ក្រ អាយុ២៣ឆ្នាំ មុខរបរអ្នកបកប្រែ ស្នាក់នៅផ្ទះលេខ២១២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមសម្តីជនរងគ្រោះឈ្មោះ ស្រីពៅ អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅម្តុំទួលគោក បាននិយាយថា នាងបានចេញពីរៀន ដោយជិះម៉ូតូម៉ាកគុបជ្រុង ម្នាក់ឯង បានដាក់ឡេបថប ម៉ាក ASUS នៅកន្ត្រកម៉ូតូខាងមុខ។ ពេលបើកម៉ូតូមកដល់ចំណុចខាងមុខប្រេស៊ីដង់ ស្រាប់តែមានជនសង្ស័យ ២ នាក់ជិះម៉ូតូស្មាស់វី ពណ៌ខ្មៅលាយស អត់មានស្លាកលេខ មកអែបជិតឆក់យកឡេបថបជិះគេចខ្លួនបាត់។ ក្រោយពីនាងបានជិះម៉ូតូស្វែងរកជនសង្ស័យ។ ក្រោយស្វែងរកនៅម៉ោងប្រហែល ៦ ល្ងាចស្រាប់តែឃើញជនសង្ស័យម្នាក់ យកឡេបថបមកលក់នៅហាងយីហោ សុគន្ធជាតិលក់កុំព្យូទ័រ មានទីតាំងលេខ៣០៦ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលមិត្តភាព និងបញ្ជូនបន្តទៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី២ចាត់ការបន្ត៕
ប្រភពពី CEN
