បបួលមកផឹកស៊ីស្រវឹង លួចយកកាបូបលុយ
ភ្នំពេញ: ជនសង្ស័យជាជនជាតិវៀតណាម ពីរនាក់ ត្រូវបានជនរងគ្រោះ ជាម្ចាស់កាបូប ដែលជាជនជាតិវៀតណាមដូចគ្នា ដាក់ពាក្យបណ្ដឹង ទៅប៉ូលិសប៉ុស្ដិ៍ច្បារអំពៅទី២ ខណ្ឌមានជ័យឲ្យជួយស្រាវជ្រាវរួចចាប់ខ្លួនបានទាំងពីរនាក់។ជននេះ ជាប់ចោទពីបទលួចកាបូបលុយ។
លោក ទេព បូរ៉ា នាយប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ បាននិយាយថា ឈ្មោះ យឿន ប្រុស អាយុ ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ និង តឹក ចំរើន អាយុ២៣ឆ្នាំ។ ពួកគេទាំងពីរនាក់ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២។ ចំណែកជនរងគ្រោះ ឈ្មោះង្វៀង ចូវថាន់ អាយុ៣៩ឆ្នាំ មានមុខ របរជាអ្នកលក់អង់តែន ទូរទស្សន៍ នៅសង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ។
លោក ទេព បូរ៉ា បានបន្ដថា កាលពីយប់ពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី២៤ ខែវិច្ឆិកា ជនសង្ស័យ យឿន ប្រុស និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នានៅក្នុងភូមិដើមចាន់ប៉ុន្ដែក្រោយពីផឹកស៊ីអស់ជាច្រើនហើយនោះជនរងគ្រោះមានអាការៈស្រវឹងខ្លាំងស្ទើរភ្លេចស្មារតី។ ពេលនោះដោយឃើញមានឱកាស យឿន ប្រុស បានប្រាប់ឱ្យបក្ខពួករបស់ខ្លួនឈ្មោះ តឹក ចំរើន មកលួចកាបូបជនរងគ្រោះ។

លោកមេប៉ុស្តិ៍បន្ដថា នៅក្នុងកាបូបជនរងគ្រោះមានលុយដុល្លារ ៥០០ លុយ,ដុង ៦,៥ លានដុង, ទូរស័ព្ទស៊េរីទំនើប និងលិខិតឆ្លងដែន។ ប៉ុន្ដែក្រោយពេលចាប់ខ្លួននិងសួរនាំរួចមកសមត្ថកិច្ចបានត្រឹមតែដកហូបកាបូបទទេរបស់ជនរងគ្រោះតែប៉ុណ្ណោះ។ រីឯលុយកាក់ត្រូវបានពួកគេ យកទៅចែកគ្នាចាយវាយអស់ហើយ។
ជនសង្ស័យ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ខណៈដែលពួកគេទាំង ពីរនាក់បានត្រឡប់មកផ្ទះវិញ។រីឯបក្ខពួកជនសង្ស័យទាំងពីរនាក់មានម្នាក់ទៀតកំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវតាមចាប់។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបា ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕