ប្រើប្រពន្ធ ក្រៅខោ ដេកជាមួយប្រុស ផ្សេង រួចលួចថតរូប គំរាមទារលុយ ១ម៉ឺន ដុល្លារ ត្រូវជាប់ខ្នោះទាំង ២នាក់

11/25/2013 0 Comments A+ a-

CH-0864ភ្នំពេញ ៖ រឿងឆបោកតាមរយៈ ការ ប្រើប្រាស់ផ្លូវភេទធ្វើជានុយ ទាក់អ្នកមានទ្រព្យសម្បត្ដិ ដោយគំរាមកំហែង និងជំរិត ទារប្រាក់ តាមរយៈការយករូបភាព និងវីដេ អូ ដែលថតពីសកម្មភាពរួមភេទរបស់ជន រងគ្រោះ ទៅបង្ហាញជាសាធារណៈ ប៉ុន្ដែ អំពើដ៏ថោកទាបខាងលើនេះ ត្រូវបានជន រងគ្រោះ រៀបចំផែនការណាត់ជួបប្រគល់ លុយ ដោយនាំសមត្ថកិច្ចទៅជាមួយក៏ឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំង២នាក់តែម្ដង ។
និយាយពីដំណើររឿងឆបោក តាមរយៈ ការប្រើប្រាស់ផ្លូវភេទ ធ្វើជានុយខាងលើនេះ ត្រូវបានមន្ដ្រីនគរបាលខណ្ឌមានជ័យ រៀបរាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់ គឺ ជាប្ដី-ប្រពន្ធមិនស្របច្បាប់ ដោយបានរស់នៅជាមួយគ្នា ប៉ុន្ដែ ពួកគេទាំង២នាក់បាន រៀបចំផែនការ តាមរយៈឱ្យតួអង្គស្រីទាក់ ទងទៅបុរសផ្សេង ដែលមើលទៅមាន ទ្រព្យសម្បត្ដិ និងលុយកាក់ រួចទីបំផុតត្រូវ ធ្វើល្បិចអ្វីមួយ ដើម្បីជំរិតទារប្រាក់ពីបុរស រូបនេះឱ្យខានតែបាន ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបន្ដថា ជនសង្ស័យជាប្ដីឈ្មោះ អ៊ាង សិលា អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រីឯប្រពន្ធក្រៅខោ ឈ្មោះ ម៉ាន់ ផល្លី អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដដែលពួកគេ ទាំង២នាក់ រស់នៅផ្ទះជួល ក្នុងភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ដោយឡែកបុរសរង គ្រោះលង់លក់ ដោយសារផ្លូវ ភេទ និងក្បត់ប្រពន្ធកូន ដោយលួចស្នេហា ហើយឈានទៅដល់រួមរ័ក្ស ជន សង្ស័យខាងលើនេះ មានឈ្មោះ ង៉ែត ពេញ អាយុ ៥៤ ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។
យោងតាមមន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌមានជ័យ បានបន្ដទៀតថា កាលពីអំឡុង ខែតុលា ឆ្នាំ២០១៣ បុរសរងគ្រោះដោយ សារតែលង់ស្នេហ៍ជាមួយនារីសង្ស័យ ខាងលើ រហូតដល់ហ៊ានចំណាយលុយជួល ផ្ទះ ឱ្យនារីរូបនេះស្នាក់នៅតែម្នាក់ឯង ក្នុងប្លុក សំណង់ ១២ ខណ្ឌទួលគោក ដើម្បីទុកឱ្យរូប គេអាចថ្នាក់ថ្នម ទៅរួមភេទគ្រប់ពេលវេលា ដែលគេច្រើនហៅថា ជាម្ហូបខាងក្រៅ ។
ដោយឃើញថា បុរសរូបនេះបានលង់ លក់នឹងស្នេហាជាមួយជនសង្ស័យយ៉ាងដូច្នេះ ធ្វើឱ្យពួកគេទាំង២ នាក់ ដែលជាជនល្មើសរៀបចំផែនការ ដោយជនសង្ស័យជា បុរស បានប្រាប់ទៅដៃគូរបស់ខ្លួនហៅបុរស ង៉ែត ពេញ មកដេកជាមួយនៅក្នុងផ្ទះជួល នៅសំណង់ ១២ រីឯខ្លួនចាំលួចថតវីដេអូ និង ថតរូប ពីសកម្ម ភាពរួមភេទរបស់ពួកគេ ទាំង២នាក់ រួចហើយអាងយកទៅគំរាម ជំរិតទារប្រាក់ចំនួន១ ម៉ឺនដុល្លារ ។
សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពី ផែនការរបស់ពួកគេបានសម្រេច ដោយថត វីដេអូ និងថតរូប ស្ដីពី សកម្មភាពរួមភេទ ហើយនោះ ពួកគេទាំង២នាក់ បានទូរស័ព្ទ មកគំរាមជនរងគ្រោះថា បើសិនគ្មានលុយ ១ម៉ឺនដុល្លារឱ្យពួកគេនោះនឹងទម្លាយអាថ៌ កំបាំង ខាងផ្លូវភេទប្រាប់ទៅប្រពន្ធកូនព្រម ទាំងអ្នកដទៃទៀត ធ្វើឱ្យខ្មាសគេតែម្ដង ។ ដោយសារតែស្ថិតក្នុងការគំរាមកំហែង និង មិនចង់ឱ្យមានបញ្ហាកើតឡើង ជនរង គ្រោះ ង៉ែត ពេញ ក៏បានរៀបចំផែនការត្រឡប់ ទៅវិញ តាមរយៈការលួងលោមជនសង្ស័យ ទាំង២ថា រូប គេនឹងយកលុយ១ម៉ឺនដុល្លារ ទៅឱ្យ ដូច្នេះកុំបង្ហាញរូបវីដើអូ និងរូបថត ឱ្យអ្នកដទៃឃើញឱ្យសោះ ប៉ុន្ដែ នៅ ពេល នោះជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ច ដើម្បីត្រៀមចាប់ពួកគេទាំង ២នាក់ ។
សមត្ថកិច្ចបានបន្ដឱ្យដឹងទៀតថា បន្ទាប់ ពីជនរងគ្រោះ និងជនសង្ស័យទាំង២បាន ព្រមព្រៀងគ្នា ប្រគល់ និងទទួលលុយ១ម៉ឺន ដុល្លារ តាមរយៈការមិនទម្លាយរូបវីដេអូ និងរូបថត ស្ដីពីសកម្មភាពរួមភេទនោះពួក គេក៏បានណាត់ជួបគ្នានៅម្ដុំម៉ាតទួលទំពូង ក្នុងស្ថានីយប្រេងតេលា កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៣ ។
ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះ បានហុចលុយដុល្លារ ប្រកាស ១០០ដុល្លារ ដែលហ្វូតូចំនួន៦៤ សន្លឹក យកឱ្យជនសង្ស័យ ទាំង២ រួចហើយជនសង្ស័យក៏បានហុចទូរ ស័ព្ទដែលមានវីដេអូ និងរូបថតមក ឱ្យជន រងគ្រោះ ជាការដោះដូរទៅវិញទៅមក ។ ប៉ុន្ដែ នៅពេលដែលពួកគេកំពុងដោះដូរទៅ វិញទៅមក នោះ ស្រាប់តែលេចមុខកម្លាំង សមត្ថកិច្ចមួយក្រុម ដែលជនរងគ្រោះប្ដឹង ទៅចាប់ខ្លួនជនសង្ស័យទាំង ២ នាក់ យក ទៅសួរនាំ និងដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
__________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday