ទឹក​អប់​«កាម​ទេព​»បាន​ស្រូប​ក្លិន​គឺ​ប្រគល់​ខ្លួន​ប្រាណ

11/25/2013 0 Comments A+ a-

យុ​វ​វ័​យ​ជា​ច្រើន​កំពុង​តែ​ពិភាក្សា​គ្នា​យ៉ាង​គ​ក្រឹ​ក​គគ្រេង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ក្នុង​សង្គម​ ​ក៏​ដូច​ជា​នៅ​តាម​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​ពី​ទឹក​អប់​ ​«កាម​ទេព​» ពេល​បាន​ស្រូប​ក្លិន​វា​ហើយ​ ​គឺ​មាន​អារម្មណ៍​ព្រឺ​ព្រួច​មាន​ចំណង់​ផ្លូវ​ភេទ​ទប់​អារម្មណ៍​មិន​បាន​ ​។ ប្រភេទ​ទឹក​អប់​នោះ​មាន​ស្លាក់​សញ្ញា​ ​Rush​, Quick​,Red​ ​strength​, Popper​… និង​ប្រភេទ​ទឹក​អប់​មួយ​ចំនួន​ទៀត​ដែល​ឈ្មោះ​ជា​ភាសា​ចិន​ ​។ ទឹក​អប់​ប្រភេទ​នោះ​ត្រូវ​បាន​មនុស្ស​ប្រុស​ជា​ច្រើន​សាក​ល្បង​ប្រើ​ប្រាស់​ដើម្បី​ដុត​រោល​អារម្មណ៍​ភ្លូ​វ​ភេទ​ឲ្យ​កាន់តែ​ខ្លាំង​ឡើ​ង​។​ ​ចំណែក​ស្ត្រី​វ័​យ​ក្មេង​ជា​ច្រើន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ​ខ្លាច​ស្រូប​ចំ​ក្លិន​ទឹក​អប់​ប្រភេទ​នោះ​ហើយ​ ​មិន​អាច​ធ្វើ​ម្ចាស់​ការ​ទប់​អារម្មណ៍​ផ្នែក​ផ្លូវ​ភេទ​ខ្លួន​ឯង​បាន​ ​ស្ម័គ្រ​ចិត្ត​ប្រគល់​ព្រហ្ម​ចា​រី​យ៍​ឲ្យ​គេ​ដោយ​មិន​ដឹង​ខ្លួ​ន​។​
ប្រភេទ​ទឹក​អប់​ទាំ​ង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ដាក់​លក់​ពា​ស់​ពេញ​នៅ​តាម​ប្រព័ន្ធ​អិ​ន​ធឺ​ណែ​ត​ក្នុង​ប្រទេស​វៀ​ត​ណា​ម​ពិសេស​គឺ​គេ​ហ​ទំព័រ​ជំនួយ​ភ្លូ​វ​ភេទ​ ​មាន​តម្លៃ​ចាប់​ពី​ ​៨០មឺ​ន​ដល់​១លាន​៥សែន​ដុ​ង​។​ ​ព័ត៌មាន​ដែល​ផ្ជា​ប់​ជាមួយ​ទឹក​អប់​បាន​បញ្ចា​ក់​ថា​ ​ក្នុង​ទឹក​អប់​មាន​ ​សារ​ធាតុ​ ​amyl​ ​nitrite​, butyl​ ​nitrite​, isobutyl​ ​nitrite​…។តាមកា​រ​ផ្សាយ​ពាណិជ្ជ​កម្ម​ទឹក​អប់​នោះ​មាន​ឥទ្ធិ​ពល​យ៉ាង​រ​ស័​ស​និង​ប្រសិទ្ធិ​ភាព​ខ្ពស់​ ​ពេល​ស្រួប​ក្លិន​ប៉ុន្មាន​វិ​នាទី​ ​ឬ​១ទៅ​២នាទី​ ​គឺ​មាន​អារម្មណ៍​ផ្លូវ​ភេទ​មួយ​រំ​ពិ​ច​និង​មិន​អាច​ទ្រាំ​បា​ន​។​
វេជ្ជ​បណ្ឌិត​ ​ង្វៀ​ង​ ​ថា​ញ់​ញឺ​ ​សមាជិក​គ​ណៈ​កម្ម​ការ​សុខ​ភាព​ផ្លូវ​ភេទ​ ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ក​ ​បាន​ឲ្យ​ដឹង​ថា​ ​សារ​ធាតុ​ ​Alkyl​ ​Nitrites​ ​ជា​សារ​ធាតុ​ធ្វើ​ឲ្យ​មាន​ចំណង់​រួម​ ​ក្នុង​នោះ​មាន​ចំណង់​ផ្លូវ​ភេទ​ ​។ បើ​ស្រូប​ចំ​ក្លិន​នោះ​នឹង​ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​ញាប់​ ​គ្រាប់​ឈាម​រីក​ ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ ​ទៅ​តាម​អារម្មណ៍​ដែល​ខ្លួន​កំពុង​តែ​មា​ន​។​ ​វេជ្ជ​បណ្ឌិត​ខាង​លើ​បន្ត​ទៀត​ថា​ ​សារ​ធាតុ​ខាង​លើ​វា​ពិត​ជា​ធ្វើ​ឲ្យ​មាន​រ​ម្ម​ណ៍​ក៏​ពិត​ម៉ែ​ន​ ​ប៉ុន្តែ​មិន​ត្រូវ​ព្រួយ​បារម្ភ​ណ៍​ខ្លាំង​ពេក​នោះ​ឡើយ​ ​។ ប្រសិនបើ​យើង​កំពុង​តែ​ត្រ​ឡប់​ពី​ការ​ងា​ ​តានតឹង​ពេញ​មួយ​ថ្ងៃ​ ​ឬ​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ក្រុង​ ​ឬ​ទៅ​ផ្សារ​ ​បើ​ស្រូប​ចំ​ក្លឹ​ន​នោះ​ក៏​មិន​អាច​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ​នោះ​ដែរ​ ​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​តែ​ប៉ុណ្ណោះ​។
បណ្ឌិត​វេជ្ជ​សា​ស្ត្រ​មក​ពី​សមាគម​វេជ្ជ​សា​ស្ត្រ​វៀ​ត​ណា​ម​ ​លោក​ ​ង្វៀ​ង​ ​ហ្វឹក​តឹង​ ​បាន​ឲ្យ​ដឹង​ថា​ ​សារ​ធាតុ​ ​Alkyl​ ​Nitrites​ ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ផ​លិ​ត​ឱ​ស​ថ​តាំង​ពី​ឆ្នាំ​១៨៥៧ សម្រាប់​ព្យាបាល​ជំងឺ​បេះ​ដូ​ង​។​ ​ដោយ​ឥទ្ធិ​ពល​នៃ​សារ​ធាតុ​នោះ​ឆាប់​រហ័ស​ជួយ​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ដំណើរ​ការ​ល្អ​ ​ចែក​ចាយ​គ្រប់​សិរី​រា​ង្គ​កាយ​ ​។ វេជ្ជ​សាស្ត្រ​ក៏​បាន​បញ្ជាក់​ថា​ ​ឥទ្ធិ​ពល​នៃ​សារ​ធាតុ​នោះ​នៅ​ក្នុង​សកម្មភាព​ផ្លូវ​ភេទ​ ​ដូច​ជា​ស្ត្រី​មាន​អារម្មណ៍​ថា​ ​ប្រដាប់​ភេទ​របស់​ខ្លួន​ដូច​ជា​រីក​ធំ​ជាង​មុន​ស្បូន​បើក​ ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​កាន់តែ​ខ្លាំង​ឡើង​ ​។ ក៏​ប៉ុន្តែ​សារ​ធាតុ​ខាង​លើ​ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​គ្រោះ​ថា្ន​ក់​ដល់​អាយុ​ជីវិត​ផង​ដែរ​ ​ពេល​ដែល​ស្រូប​ក្លិន​នោះ​ ​គួប​ផ្សំ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​ ​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ចង្វាក់​បេះ​ដូង​ហួស​ប្រក្រតី​ ​ឡើង​ឈាម​ ​ឬ​ ​ចុះ​ឈាម​មួយ​រំ​ពិ​ច​ ​ប​ណ្តា​ល​ឲ្យ​ស្លាប់​នៅ​លើ​បង្កង​ ​ឬ​ស្លាប់​ក្រោយ​រួម​រក្ស​រួច​ ​៕
_________________________
ប្រភពព័ត៌មានពី៖ នគវត្ត


Read more: http://www.cambodiapage.info/?p=5281#ixzz2ldnWPJV5