ដោះលែងបុរសម្នាក់ជាប់គុក 25 ឆ្នាំដោយសារកាត់ទោសច្រឡំ
សំណួរសួរថានៅពេលមនុស្សម្នាក់ដែលត្រូវបានគេដាក់គុកអស់រយពេល 25 ឆ្នាំនឹងត្រឡប់មកក្រៅវិញជប់លៀងជាមួយនឹងម្ហូបប្រភេទណានោះ បុរសម្នាក់ដែលមានឈ្មោះថា Derrick Deacon ជាបុរសម្នាក់ដែលគ្រប់គ្នាបានដឹងថាគាត់ត្រូវបានតុលាការកាត់ទោស ច្រឡំហើយបានជាប់ទោសប្រមាណ 25 ឆ្នាំនិងត្រូវបានដោះលែងវិញកាលពីថ្ងៃច័ន្ទនេះដោយគាត់បាន សម្រេចចិត្តជ្រើសយកទឺកក្រូចនិងហូបសាច់មាន់ជាមួយនឹងម្ទេសជាមួយ គ្រួសារនិងមិត្តភ័ក្តរបស់គាត់។Deacon អាយុប្រមាណជា 58 ឆ្នាំត្រូវបានដាក់ទោសឲ្យជាប់គុកកាលពីឆ្នាំ 1989 ពីបទសម្លាប់ក្មេងស្រីម្នាក់អាយុ 16 ឆ្នាំនៅក្នុងទីក្រុង Brooklyn ។គាត់ត្រូវបានតុលាការហៅឡើងសវនាការសាជាថ្មីកាលពីឆ្នាំទៅនៅក្រោយ ពេលក្រុម FBI បានបើកការស៊ើបអង្កេតរកឃើញជនល្មើសពិតប្រាកដមិនមែនជារូបគាត់ហើយ នៅពេលដែលសាក្សីផ្សេងទៀតបានដកពាក្យបណ្តឹងវិញដែរ។តុលាការបានបើក សវនាការសាជាថ្មីនាថ្ងៃច័ន្ទនេះហើយតុលាការបានដំណើរការកាត់ក្តី ត្រឹមតែរយពេល 9 នាទីប៉ុណ្ណោះសម្រេចដោះលែងឲ្យលោក Deacon រូចខ្លួនពីបទចោទប្រកាន់កាលពី 25 ឆ្នាំមុន៕