ចាប់ខ្លួនចោរ លួចសម្ងំនៅក្នុងផ្ទះ ចង់ លួចទ្រព្យសម្បត្ដិ
យោងតាមមន្ដ្រី នគរបាលប៉ុស្ដិ៍ផ្សារ កណ្ដាលទី២ បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ស្រាប់តែមានប្រជាពលរដ្ឋជាម្ចាស់ ផ្ទះ បានទូរស័ព្ទប្ដឹង បន្ទាប់ពីឃើញ ជនសង្ស័យ ម្នាក់ ដែលរូបគេអះអាងថា ជាចោរលួចចូល ទៅសម្ងំក្នុងផ្ទះ ចង់លួចទ្រព្យសម្បត្ដិនោះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្ដរាគមន៍ ហើយចាប់ខ្លួនជនសង្ស័យរូបនេះ យកមកសួរ នាំបន្ដទៀត ។
យ៉ាងណាក៏ដោយ ក្រោយពីការសួរនាំ រួច មន្ដ្រីនគរបាលប៉ុស្ដិ៍ផ្សារកណ្ដាលទី២បាន និយាយថា ជន សង្ស័យខាងលើ អាចជាមនុស្ស ឡប់ៗ ។ ប៉ុន្ដែចំពោះចំណាត់ការយ៉ាងណា នោះ គេមិនទាន់ដឹងថា តើ សមត្ថកិច្ចប៉ុស្ដិ៍ ផ្សារកណ្ដាលទី២ និងមានចំណាត់ការយ៉ាង ដូចម្ដេច ចំពោះជនសង្ស័យខាងលើនេះ។
_________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday