សង្ស័យស្រវឹង ចេញពីខារ៉ាអូខេ នាំគ្នាព្រួតវាយអ្នករត់តាក់ស៊ី សមត្ថកិច្ចឃាត់បាន២នាក់
សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំងពីរនាក់ដែលឃាត់ខ្លួនបាន ឈ្មោះ ឃឹម សុផានិត អាយុ ៣២ឆ្នាំ ជាជាងផ្សារដែក ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតមិនបានប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ។ ចំណែកអ្នកបើកបររថយន្តតាក់ស៊ីឆយឈ្មោះ ឡុង សំណាង អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រពភព័ត៌មានពីយុវជនបង្កខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង បានទៅផឹកស៊ីនៅហាងខារ៉ាអូខេ នៅម្តុំផ្លូវសូឡា លុះដល់ស្រវឹងចេញមកវិញបានជិះម៉ូតូវ៉ារថយន្តតាក់ស៊ី ១គ្រឿង ពេលនោះ អ្នកបើកបររថយន្តតាក់ស៊ីនោះ បានចង្អុលមុខពួកគេ ទើបពួកគេស្ទាក់វាយឡើងទ្រោមខ្លួនបែបនេះ។
ដោយឡែក ជនរងគ្រោះបាននិយាយថា ខ្លួនមិនបានចង្អុលមុខយុវជនទាំងនោះទេ គឺពួកគេជិះម៉ូតូមកស្ទាក់វាយតែម្តង។ ភ្លាមៗ សមត្ថកិច្ចអន្តរាគមន៍បានធ្វើការចាប់ឃាត់ខ្លួនយុវជនបង្កបាន ២នាក់ ចំណែក ៤នាក់ទៀត រត់គេចខ្លួនបាត់៕
ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្រោយពីកើតនូវអំពើហិង្សា រវាងអ្នករត់តាក់ស៊ី និងក្រុមអ្នកចេញពីខារ៉ាអូខេ
ប្រភពពី CEN
