រាជរដ្ឋាភិបាល លុបចោល ស.ជ.ណ ចាស់ដោយប្រគល់ដី និងទីឈាបនដ្ឋាន ជូនព្រះសង្ឃ និងប្រជាពលរដ្ឋវិញ
លោក ប៉ា សុជាតិវង្ស នៅចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្លែងថា ចាប់តាំងពីអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានី ភ្នំពេញ មិនដែលព្រងើយកន្តើយ រាល់បញ្ហាដែលកើតមានឡើង របស់ប្រជាពលរដ្ឋនោះទេ ហើយចំពោះករណីនេះ មិនចាំបាច់ដល់ថ្ងៃច័ន្ទនោះទេ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចតែម្តង លុបចោល ស.ជ.ណ ចាស់ ដែលប្រគល់ទៅឲ្យក្រុមហ៊ុន បែរត្រឡប់មកប្រគល់ជូនទាំងស្រុង ទាំងដី និងទីឈាបនដ្ឋាន ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋវិញ ជាអ្នកគ្រប់គ្រងវិញ ។
ជាមួយគ្នានេះ លោកអភិបាល ខណ្ឌឫស្សីកែវ ឃ្លាំង ហួត បានប្រាប់ប្រជាពលរដ្ឋថា ចាប់ពីពេលនេះទៅ សូមឲ្យព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ រួមគ្នាគិតថា តើយកទីតាំងនេះ ទៅធ្វើអ្វី បើយកទៅធ្វើសាលារៀនឲ្យកូនចៅ នោះរាជរដ្ឋាភិបាល និងចាក់ដីបំពេញ ហើយកសាងសាលារៀនឲ្យផងដែរ ដែលទាំងនេះ ស្រេចតែប្រជាពលរដ្ឋ និងព្រះសង្ឃទៅគិចគ្នាទៅចោះ ។
សូមបញ្ជាក់ថា រឿងដែលនាំមានបញ្ហាបិទផ្លូវជាតិ លេខ៦អា របស់ប្រជាពលរដ្ឋ ជាង១០០០នាក់ នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ មកពីក្រុមហ៊ុន អេងកាំង តាមរយៈបុគ្គលិក និងកម្មកររបស់ខ្លួន ទៅវាយបំផ្លាញទីឈាបនដ្ឋាន ហើយយកទុយោបូមខ្សាច់ ចាក់លុបបំពេញ ទាំងពាក់កណ្តាលអាធ្រាត្រ នាំមានការតវ៉ា កើតឡើងតែម្តង។
នេះជាការសម្រេចដ៏ត្រឹមត្រូវ និងយុត្តិធម៌បំផុត របស់សម្តេចតេជោ សែន ជូនកាដូ ដល់អ្នកស្រុកព្រែកលាប រួមទាំងព្រះសង្ឃ៕
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday
