ចែ​មុំ ម្ចាស់​ហាង​កែស​ម្ផ​ស្សមីកា​ហ្សា​ ដ៏​ល្បីឈ្មោះត្រូវ​សាលាដំបូង​ រាជធានី​ភ្នំពេញ​តម្កល់​ទោស និង​បន្ត​ឃុំ​ខ្លូន​ដដែល​

11/26/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​ទុកជាបានការ​ដដែល​ពោលគឺ ចាន់ ស្រី​ណុ​ច ហៅ​ចែ​មុំ ត្រូវជា​ប់ព​ន្ឋ​នាគារ​៣​ឆ្នាំ​៦​ខែ​ដដែលករណី​ថៅកែ​ហាង​កែស​ម្ផ​ស្សមីកា​ហ្សា​ដ៏​ល្បីឈ្មោះ ក្នុង​រាជធានី​ភ្នំពេញ និង​ជា​ម៉ែ​យ៉ែម​រកស៊ី​ខាង​នាំ​ក្រុម​ពួក​អ្នកមាន​លុយ​ទៅ​ដេក​ជាមួយ​តារា ស្រី​ស្រស់ស្អាត​ក្មេងៗ តែ​ត្រូវ​ភ្លាត់ស្នៀត​សមត្ថកិច្ច​បង្ក្រាបបាន​នោះ​។
​សូមបញ្ជាក់ថា ថៅកែ​ហាង​មី​កា​ហ្សា ចែ​មុំ ត្រូវបាន​កងកម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​កាលពី​យប់ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ នៅក្នុង​ផ្ទះសំណាក់​ស្រែ​លាភ ខណៈ​កំពុង​នាំ​ស្រីក្មេង​ស្អាតៗ បម្រុង​យកទៅ​រួមភេទ​ជាមួយ​ពួក​អ្នកមាន​លុយ តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា​។​ ប៉ុន្តែ​ក្នុង​សវនាការ​សាលា​ឧ​ទ្ឋ​រណ៍ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ ចែ​មុំ បាន បដិសេធ​យ៉ាង​ទទូចថា ខ្លួន​ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​។ ចែ​មុំ និយាយថា នៅ​ថ្ងៃកើតហេតុ កញ្ញា ហេង ដា​លី​ស ដែលជា​តារា​សម្តែង​បាន​ពឹង​គាត់​ឲ្យ​ជូនទៅ​ជួប​មិត្ត​ភ័ក្តិ ពេលទៅដល់​ផ្ទះសំណាក់​ស្រែ​លាភ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​បើទោះបី ចែ​មុំ បាន​បដិសេធ​យ៉ាងណាក៏ដោយ ក៏​សាលា​ឧ​ទ្ឋ​រណ៍​នៅតែ​សម្តេច​តម្កល់​ទោស ចែ​មុំ ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ​៦​ខែ​ទុកជាបានការ​ដដែល​៕
_________________________
ប្រភពព័ត៌មានពី៖ កំណើតថ្មី
25-11-2013