បើគ្មានការប្រែប្រួលទេ នៅ ថ្ងៃសុក្រចុងសបា្ដហ៍នេះនឹង មានការ ផ្លាស់ប្ដូរអធិការ ពោធិ៍សែនជ័យ និងដង្កោ
ប្រភពព័ត៌មានចេញពីស្នងការដ្ឋានរាជ ធានីភ្នំពេញ បានបង្ហើបឱ្យដឹងថា លោកប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែន ជ័យ នឹងផ្លាស់មកធ្វើជាប្រធានការិយាល័យ គ្រឿងញៀន ហើយលោកយឹម សារ៉ាន់ អធិការ នគរបាលខណ្ឌដង្កោ នឹងផ្លាស់ទៅធ្វើជាអធិការ នគរបាលខណ្ឌពោធិ៍សែនជ័យវិញ ។
ដោយ ឡែកលោកយឹម សុជាតិ ប្រធានការិយា ល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នឹងទៅកាន់ តំណែងជាអធិការនគរបាលខណ្ឌដង្កោ ហើយ លោកសោម មុន្នី ប្រធានការិយាល័យគ្រឿង ញៀន ទៅធ្វើជាអនុប្រធានការិយាល័យ កណ្ដាល ចំណុះឱ្យស្នងការដ្ឋាន ។
ដោយឡែកអធិការនគរបាលខណ្ឌសែន សុខ លោកម៉ក់ ហុង ដែលកន្លងទៅគេល្បីថា នឹងត្រូវបានផ្លាស់ចេញនោះ គឺមិនមានព័ត៌ មានណាមួយ អះអាងថា លោកមានឈ្មោះ ត្រូវបានផ្លាស់ចេញ នៅចុងសបា្ដហ៍ខាងមុខ នេះនោះទេ ។