ឈើប្រណិតសង្ស័យជា របស់មេព្រៃត្រូវប៉ូលិសចាប់ជាប់ មេព្រៃមកយកទៅវិញដដែល
បន្ទាប់ពីទម្លាក់ឈើដាក់ក្នុងទីធ្លាផ្ទះអ្នកភូមិមួយរូបដែលម្ចាស់ផ្ទះពុំស្គាល់ឈ្មួញដឹកឈើនោះមិនទាន់អស់ផង ស្រាប់តែមានសមត្ថកិច្ចនគរបាលមកដល់ឆែកឆេររកឈើប្រណិតនោះភ្លាម។បន្តិចក្រោយ មក មានបុរសម្នាក់ឈ្មោះណាក់បើករថយន្តប្រណិតមកនិយាយប្រាប់ប៉ូលិសថាឈើនេះមេព្រៃជា អ្នកលក់អោយគាត់។តែនៅពេលសមត្ថកិច្ចប៉ូលិសសួរឈ្មោះដើម្បីធ្វើកំណត់ហេតុបុរស នោះបែរជានិយាយបែបឡកឡឺយដាក់កងកម្លាំងថាចាប់អីចាប់ទៅ ឈើនោះជារបស់មេព្រៃទេ រូបគេទិញពីមេព្រៃ មុននឹងក្រោយគង់តែដឹកបានដដែលហ្នឹង។រួចហើយបុរសនោះក៏ឡើងរថយន្តបើកចេញទៅបាត់។ មួយសន្ទុះក្រោយមកក៏មានមេព្រៃនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមកដល់ និងជួលគោយន្តកន្រ្តៃយ៍អ្នកស្រុកវាស់ថ្លឹងដឹកយកទៅរក្សាទុក។ដូចពាក្យបុរសនោះនិយាយមែននគរបាលដែលប្រមាញ់តាមចាប់ឈើនោះបានត្រឹមតែចូលរួមធ្វើ កំណត់ហេតុចំនួនឈើប្រណិតទាំងនោះឲ្យលោកមេព្រៃដឹកយកទៅតាមសំរួលប៉ុណ្ណោះ។
ប្រភពពីអ្នកភូមិម្នាក់ដែលបានតាមដោយចង់ដឹងការពិតពីបញ្ហាឈើប្រណិតដែលគេចាប់បានក្នុងភូមិរបស់ខ្លួននោះបានឲ្យដឹងថា គាត់បានឃើញលោកមេព្រៃអញ្ជើញលោកប៉ូលិសចូលហាងញ៉ាំកាហ្វេជជែកគ្នាយ៉ាងយូរហាក់មានត្រូវរ៉ូវគ្នាហើយជុំវិញការចាប់ឈើរបស់គ្នាឯងនេះ៕
ប្រភពពី Free Press Magazine