តុលាការចេញដីកាតាម ចាប់ខ្លួនមេដឹកនាំបាតុកម្មថៃ

11/27/2013 0 Comments A+ a-

1480567_702698263075992_682108295_n-600x423ចូលដល់ថ្ងៃទី២ ដែលបាតុកម្មថៃបានឈាន ដល់កម្រិត ដែលបាតុករចូលទៅកាន់កាប់ ទីស្ដីការក្រសួងសំខាន់ៗ នៅថ្ងៃនេះ តុលាការ ព្រហ្មទណ្ឌថៃ បានចេញដីកាតាមចាប់ខ្លួន មេដឹកនាំបាតុកម្មហើយ ដែលគ្មាននរណាក្រៅពី លោកស៊ូថេបថងស៊ូបាន អនុប្រធានបក្ស ប្រជាធិបតេយ្យនោះទេ។
ការចេញដីកានេះ ស្របពេលដែលក្រុមបាតុករ បានចេញមកតវ៉ាគ្រប់ច្រកល្ហក ហើយបានបោះ ទីតាំងនៅចំណុចសំខាន់ៗ ក្នុងក្រុងបាងកក ហើយនៅមិនដល់២៤ម៉ោងផង ក្រោយពីច្បាប់ សន្ដិសុខផ្ទៃក្នុង ឬច្បាប់អាជ្ញាសឹកត្រូវបាននាយករដ្ឋ
មន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់ ប្រកាសឱ្យប្រើនៅក្នុងទីក្រុងបាងកក។
លោកស៊ូថេប ត្រូវបានប៉ូលីសស្នើឱ្យប្រគល់ខ្លួនតាមសម្រួលតែមកទល់ពេលនេះលោកមិនទាន់ធ្វើតាមបញ្ជា សាលដីកាក៏ដូចជាការណែនាំរបស់ប៉ូលីសនៅឡើយ ហើយលោកកំពុងស្ថិតក្នុងចំណោមបាតុករ រាប់ម៉ឺននាក់ដែលកំពុងតែតវ៉ាប្រឆាំងនឹង អ្វីដែលគេនិយមហៅថារបបថាក់ស៊ីន ទាមទារឱ្យនាយករដ្ឋមន្ត្រី យីងឡាក់លាលែងពីដំណែង និងរំលាយសភា។
ប្រភពពី Free Press Magazine