សហគមន៍អឺរ៉ុបអំពាវនាវសុំមិនអោយនាំចូលត្រីពីប្រទេសកម្ពុជា
ប្រភពដដែលបានរាយការណ៍ថា ក្រៅពីកម្ពុជា នៅមានប្រទេសពីរផ្សេងទៀត ដែលត្រូវបានហាមឃាត់ដោយសារគណកម្មការសហគមន៍អឺរុប គឺប្រទេស Belize និង Guinea ។ សេចក្តីរាយការណ៍ព័ត៌មានក៏បានអោយដឹងថា ប្រទេស៣ផ្សេងទៀត ក៏នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មនៅឆ្នាំក្រោយផងដែរ ។
គណកម្មការសហគមន៍អឺរុប បានអំពាវនាវអោយរដ្ឋាភិបាលនៃប្រទេសទាំង២៨ ក្នុងសហគមន៍អឺរ៉ុប អោយបញ្ឈប់ការនាំចូលត្រី ពីប្រទេសទាំងបីខាងលើ ដោយសារតែប្រទេសទាំងបីនេះ មិនអាច បង្ហាញនូវដំណោះស្រាយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ។
គេនៅមិនទាន់ទទួលបានប្រតិកម្មពីរាជរដ្ឋាភិបាលកម្ពុជា ឬរដ្ឋបាលជលផល នៃប្រទេសនេះបាននៅឡើយទេ នៅយប់ថ្ងៃអង្គារនេះ ។

យោងតាមសេចក្តីប្រកាសរបស់លោកស្រី Maria Damanaki ស្នងការជលផលនៃសហគមន៍អឺរ៉ុប បានអោយដឹងថា ពីមុន ប្រទេសអាហ្រ៊ិកខាងលិច គឺជាប្រភពនៃការនេសាទខុសច្បាប់ តែបច្ចុប្បន្ន និន្នាការនេះ បានផ្លាស់ប្តូរមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វ៊ិក វិញ ។
ស្ថិតិរបស់សហគមន៍អឺរ៉ុប បានបង្ហាញថា ប្រទេសទាំង២៨ នៃសហគមន៍នេះ បាននាំចូលត្រីពីប្រទេសផ្សេងៗទៀតនៅលើសកលលោកប្រមាណ៥០លានតោនក្នុងមួយឆ្នាំៗ ដែលគិតជាទឹកប្រាក់ប្រហែល២៥,០០០ លានដុល្លារសហរដ្ឋអាមេរិក ៕

ប្ររភពពី Free Press Magazine